ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូកង់បី បុក​​ រុឺម៉កម៉ូតូ បណ្តាលឱ្យ​ក្រឡាប់របួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់​

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ស្រវឹងស្រា​បើក​ម៉ូតូ​​កង់បីរេ​ចង្កូត​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​​​​​​ដែល​ដឹក​ភ្ញៀវ​២​នាក់ ​បណ្តាល​ឲ្យ​ក្រឡាប់​រង​របួសស្រាល ចំណែក​អ្នកបើក​​ម៉ូតូកង់បីបង្ក​​ហេតុបាក់ជើង​​របួស​ធ្ងន់ ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ​ឧសភា

រាជ​ធានីភ្នំពេញ ៖ ស្រវឹងស្រា​បើក​ម៉ូតូ​​កង់បីរេ​ចង្កូត​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​​​​​​ដែល​ដឹក​ភ្ញៀវ​២​នាក់ ​បណ្តាល​ឲ្យ​ក្រឡាប់​រង​របួសស្រាល ចំណែក​អ្នកបើក​​ម៉ូតូកង់បីបង្ក​​ហេតុបាក់ជើង​​របួស​ធ្ងន់ ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ​ឧសភា ​ស្ថិត​នៅ​មុខ​ផ្ទះ​លក់​សម្ភា​រសំណង់​ កែង​ផ្លូវ​លេខ​១៩៩ ​និង​លេខ​៣៨៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ រ៉ឺ​ម៉ក​ម៉ូតូដែល​​ដឹក​ភ្ញៀវ​ប្រុស​២​នាក់​ ​បើក​​តាម​ផ្លូវ​លេខ​១៩៩ ទិសដៅពី​ត្បូង​ទៅ​ជើង  ​ចំណែក​​ម៉ូតូ​​​កង់​បី​បង្ក​ហេតុបើក​​បញ្ច្រាស​ទិសគ្នា​​ពី​ជើង​ទៅ​ត្បូង ក្នុង​ស្ថានភាព​ស្រវឹងជោក ​លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​​រេ​ចង្កូត​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​​​បណ្តាល​ឲ្យ​ក្រឡាប់​នៅ​កណ្តាល​ផ្លូវ​​​របួសស្រាល រីឯ​អ្នក​បើក​​​​ម៉ូតូ​កង់​បី​​បង្ក​​ហេតុរបួស​បាក់ជើង​ខាងស្តាំ ។

ក្រោយ​ពេល​កើតហេតុ​ អ្នក​​​រង​​របួស​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិកឯកជនមួយ ។ ចំណែក​ម៉ូតូ​កង់បី និង​​រ៉ឺ​ម៉ក​ម៉ូតូ​​​​ ​​​​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​​​នគរ​បាល​ខណ្ឌចំការមន ៕