ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធម្មការ​កោះ​និមន្ត​ព្រះ​សង្ឃ និង​គណៈកម្មការ​វត្ត​ក្រពុំ​ពេជ្រ​ចូល​ដោះ​ស្រាយ​អធិករណ៍ ពុទ្ធ​បរិស័ទលើក​គ្នា​ទៅ​តាម

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ឧសភា នេះ ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ក្រពុំ​ពេជ្រ​ ស្ថិត​ក្នុង​សង្កាត់​កោះ​ដាច់ ខណ្ឌ​ជ្រោយ​ចង្វារ​បាន​លើក​គ្នា​ទៅ​ក្រសួង​ធម្ម​ការ​ បន្ទាប់​ពី​ក្រសួង​បាន​កោះ

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ឧសភា នេះ ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ក្រពុំ​ពេជ្រ​ ស្ថិត​ក្នុង​សង្កាត់​កោះ​ដាច់ ខណ្ឌ​ជ្រោយ​ចង្វារ​បាន​លើក​គ្នា​ទៅ​ក្រសួង​ធម្ម​ការ​ បន្ទាប់​ពី​ក្រសួង​បាន​កោះ​និមន្ត​ព្រះ​សង្ឃ និង​គណៈ​កម្មការ​វត្ត​ទៅ​ដោះ​ស្រាយ​អធិករណ៍​ដែល​កើត​ឡើង​ក្នុង​វត្ត​។

តាម​ការ​ឱ្យ​ដឹង​ពី​អាជ្ញា​ធរ​បាន​ឱ្យ​ដឹង​ថា វត្ត​ក្រពុំ​ពេជ្រ​នេះ​កើតមាន​ទំនាស់​គ្នា​រ៉ាំ​រ៉ៃ​ជិត​១០​ឆ្នាំ​ហើយ​រវាង​ព្រះ​សង្ឃ និង​ព្រះ​សង្ឃ គណៈ​កម្មការ​វត្ត និង​គណៈ​កម្មការ​វត្ត​ ហើយ​បាន​ធ្វើ​ឱ្យ​វត្ត​​បែង​ចែក​ជា​២​​​ ​រហូត​ដល់​មានការ​ចាក់​សោ​​បិទ​ព្រះ​វិហារ​មិន​ឱ្យ​ហែ​កឋិន​ចូល​អស់​រយៈ​ពេល​ជិត​៣​ឆ្នាំ​ ទើប​តែ​ត្រូវ​អាជ្ញា​ធរ​ខណ្ឌ​ជ្រោយ​ចង្វារ​ដឹក​នាំ​ដោយ​លោក​ឃ្លាំង ហួត ចុះ​សម្រប​សម្រួល​បើក​ឱ្យ​ដំណើរ​ការ​វិញ​កាល​ពី​ឆ្នាំ​កន្លង​មក​។

ទោះ​បី​ជា​មានការ​សម្រប​សម្រួលពី​អាជ្ញា​ធរ​​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​តែ​​មាន​ភាព​ចម្រូង​ចម្រាស់​រហូត​ដល់​សព្វ​ថ្ងៃ​ ទើប​ក្រសួង​ធម្មការ​កោះ​និមន្ត​ និង​អញ្ជើញ​ព្រះ​សង្ឃ និង​គណៈ​កម្មការ​វត្ត​ចូល​ទៅ​ដោះ​ស្រាយ​ ហើយ​ពុទ្ធ​បរិស័ទក៏​លើក​គ្នា​ទៅ​តាម​ព្រះសង្ឃ និង​គណៈ​កម្មការ​វត្តតែម្តង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព