ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវ​ករ​ផ្សារ​លើ​កំពង់​ឆ្នាំង​តវ៉ាប្រឆាំង​នឹង​គម្រោង​រៀប​ចំ​សណ្តាប់​ធ្នាប់​របស់​អាជ្ញាធរ

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សា​រលើ​ខេត្តកំពង់ឆ្នាំង នៅ​តែ​ប្រកាន់​ជំហរ​ដាច់ខាត​មិន​ឱ្យអាជ្ញាធរ​ខេត្ត​ធ្វើ​តូប​លក់ដូរ​នៅ​សងខាង​ផ្សារ​តាម​គម្រោង​រៀបចំ​របស់​អាជ្ញាធរ​ឡើយ ។

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សា​រលើ​ខេត្តកំពង់ឆ្នាំង នៅ​តែ​ប្រកាន់​ជំហរ​ដាច់ខាត​មិន​ឱ្យអាជ្ញាធរ​ខេត្ត​ធ្វើ​តូប​លក់ដូរ​នៅ​សងខាង​ផ្សារ​តាម​គម្រោង​រៀបចំ​របស់​អាជ្ញាធរ​ឡើយ ។ ការ​តវ៉ា​បែប​នេះធ្វើ​ឡើង​គ្រា​ដែល​អាជ្ញាធរ​ខេត្ត ក្រុង និង​សា​ម៉ី​មន្ទីរ​ពាក់​ព័​ន្ធបាន​កោះហៅ​ពួក​គាត់​មក​ប្រជុំ​ដើម្បី​ព្យាយាម​ពន្យល់ក្រុម​អាជីវករ​ទាំងនោះ អំពី​ការ​អភិវឌ្ឍ​ន៏​ផ្សារ​ឱ្យ​មាន​សោ​ភ័​ណ​ភាព សណ្តាប់ធ្នាប់ និង​អនាម័យ កាលពី​រសៀល​ថ្ងៃ​ទី ២៥ ​ឧសភា ​​២០១៥ នៅ​សាលាក្រុង​កំពង់ឆ្នាំង ។

ក្រុម​អាជីវករ​ទាំងនោះបាន​លើក​ឡើង​ម្តងម្នាក់​ៗ​ថា ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​មិន​ឯកភាពឱ្យ​មានការ​ធ្វើ​តូប មាន​ដំបូល​នៅ​សងខាង​ផ្សា​រលើ​ជា​ដាច់ខាត ដោយពួក​គាត់​មាន​ហេតុផល​​ថា បណ្តាលឱ្យ​ជិត​ផ្លូវ​សង​ខាង​ផ្សារ ដែល​ជា​ផ្លូវ​សម្រាប់​យានយន្ត និងអ្នក​ធ្វើ​ដំណើរ​ចេញចូល​ក្នុង​ផ្សារ​បាន​ងាយស្រួល ម្យ៉ាងវិញទៀត​ការពារ​បង្ការ​គ្រា​មាន​អគ្គិ​ភ័យ​កើតឡើង គឺ​រថយន្ត​ពន្លត់អគ្គិភ័យ​មាន​ល​ទ្ឋ​ភាព​អាច​ជួយ​អន្តរា​គម​ន៏​ក្នុង​ការ​បាញ់​ទឹក​ពន្លត់​ទាន់​ពេលវេលា។

បើ​មានការ​ធ្វើ​តូប​លក់ដូរ​តាម​ផ្លូវ​ក្រាល​ការឺឡា​ដែល​ទើប​កសាង​ដោយ​អង្គការ​ចៃ​កានៅ​សងខាង​ផ្សារ​ធ្វើ​ឱ្យជិត​ផ្លូវ​ចូល​ក្នុង​ផ្សារ ធ្វើ​ឱ្យ​ពួក​គាត់​ជា​អាជីវករ​ខាងក្នុង​លក់​មិន​ដាច់ ដូច​មាន​គម្រូ​នៅ​ផ្សារឆ្នាំង​ស្រាប់ គ្មាន​អាជីវករ​ចូល​លក់​ខាងក្នុង​ទេ ​សព្វថ្ងៃ​គឺ​លក់​តែ​ខាងក្រៅ​បង្កឱ្យ​ស្ទះ​ចរាចរ​ណ៍រាល់ថ្ងៃ ។

លើស​ពីនេះ​ពួក​គាត់​ជា​អាជីវករ​សុំ​ឱ្យ​ក្រុមហ៊ុន ថូ ម៉ាក់ ដែល​ជា​អ្នក​សាងសង់​ផ្សារ​គោរព​ទៅ​តាម​លក្ខ​ន្តិកៈ ដែល​បាន​សាងសង់​ផ្សា​រលើ ​សព្វ​ថ្ងៃ​​​ដំបូល​ផ្សារ​បាន​លិច​ស្ទើរ​គ្រប់កន្លែង ទទឹក​ ស្ទះ​លិច លក់ដូរ មិន​បាន ប្រ​ព័​ន្ធលូ​លិចលង់ ទាំងនេះ​សុំ​ឱ្យក្រុមហ៊ុន​ជួសជុល​ឡើង​វិញ ព្រោះ​កិច្ច​កុងត្រា​មាន​រយៈពេល​២៥​ឆ្នាំ គឺ​ពី​ឆ្នាំ​២០០១ មក​ដល់​ពេល​នេះ​ទើបតែ​បាន​ជាង​១៥​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ក្នុង​កិច្ច​កុងត្រាដដែល​នេះមិន​អនុញ្ញាតឱ្យ​មានការសាងសង់​អ្វី​បន្ថែម​ឡើយ ​ហេតុនេះ​ពួក​គាត់​សុំ​ឱ្យអាជ្ញាធរ​ខេត្តមេត្តា​ជួយ​ពិនិត្យ​មើល​កិច្ច​កុងត្រា​នេះ​ផង ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព