ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​ទល់​ល្បិច ធ្វើ​ឱ្យ​ជនឆបោកស្នេហ៍ម្នាក់ធ្លាក់​ចូល​អន្ទាក់​ប៉ូលិស​

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ មានរឿង​ចម្លែក​មួយ​អាច​ថា និង​ជា​មេរៀន​សម្រាប់​នារី​ទូទៅ​ដែល​លង់​ស្នេ​ហ៏៍​លើ​បុរស ដែល​មិន​ស្គាល់​អត្ត​សញ្ញាណ​​​ច្បាស់​លាស់ ស្គាល់​​តាមតែ​​រយៈ​​ទូរ​​ស័ព្ទ ហើយ​ក៏​ជឿ​​ទុកចិត្ត​រហូត​ផ្ញើ​ប្រាក់​តាម​រយៈ​វី​ង​ច្រើន​ដង អស់ប្រាក់​ដល់ ​ទៅ​៨​

ខេត្តកំពង់ឆ្នាំង ៖ មានរឿង​ចម្លែក​មួយ​អាច​ថា និង​ជា​មេរៀន​សម្រាប់​នារី​ទូទៅ​ដែល​លង់​ស្នេ​ហ៏៍​លើ​បុរស ដែល​មិន​ស្គាល់​អត្ត​សញ្ញាណ​​​ច្បាស់​លាស់ ស្គាល់​​តាមតែ​​រយៈ​​ទូរ​​ស័ព្ទ ហើយ​ក៏​ជឿ​​ទុកចិត្ត​រហូត​ផ្ញើ​ប្រាក់​តាម​រយៈ​វី​ង​ច្រើន​ដង អស់ប្រាក់​ដល់ ​ទៅ​៨​លាន​រៀល​​ឱ្យ​បុរស​នោះ ទីបំផុត​ទើបបាន​ដឹង​ថា ចាញ់បោក​បុរស​រូប​នោះ បន្ទាប់​ពី​ទូរស័ព្ទ​ចូល​មិន​លើក និង​ព្យាយាម​គេច​នោះ ។

ទោះបីជា​យ៉ាង​ណា បុរស​ជា​ឪពុកមា​នារី​រង​គ្រោះ មាន​ភាព​វៃឆ្លាត​បាន​ប្រើ​ល្បិច​ទប់ទល់​អំពើ​បោកប្រាស់​វិញ ដោយ​ឱ្យ​នារី​ម្នាក់ ផ្សេង​ទៀត ធ្វើ​ជា​ទូរ​សព្ទ័​ថា​ច្រឡំ​លេខ ហើយ​បាន​ធ្វើការ​ទំនាក់ទំនង​ស្នេហា​ជា​ច្រើន​ដង និង​ប្រាប់​ថា មាន​សល់​ប្រាក់​ចំនួន​៣​ពាន់​ដុល្លារ អាច​ឱ្យ​ពួក​យើង​រួមរស់​ជាមួយ​គ្នា​បាន សូម​ឱ្យមក​ទទួល​នាង​ទៅ​រស់នៅ​ជាមួយ​ផង ទីបំផុត​យុវជន​ដែល​ធ្លាប់​បោកប្រាស់​គេ​បាន​ត្រូវ​គេ​បោក​ឱ្យ​ចូល​អន្ទាក់​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង កាលពី​រសៀល​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០១៥ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​ឆបោក​ខាងលើ​ឈ្មោះ​អឿ សំណាង ហៅ​ស្នា អាយុ​២០​ឆ្នាំ ។ ជន​នេះ​បាន​អះអាង​ថា រូបគេ​មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ តែ​សមត្ថកិច្ច​ថា មាន​ទីលំនៅ​មិន​ប្រាកដ​ទេ ព្រោះ​ជា​ជន​ឆបោក ។ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា កាលពី​អំឡុង​ខែមីនា និង​ខែមេសា ឆ្នាំ​២០១៥ ឈ្មោះ​អឿ សំណាង ហៅ​ស្នា នេះ បាន​ទូរ​សព្ទ័​ច្រឡំ​លេខ មក​នារី​រង​គ្រោះ​អាយុ​២៦​ឆ្នាំ ដែល​ជា​អាជីវករ​ទិញ​-​លក់​ជ្រូក មាន​ទីលំនៅ​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។

ក្រោយមក ពួក​គេ​បាន​ស្គាល់គ្នា ហើយ​ក៏​ឈាន​ដល់​ទំនាក់ទំនង​ស្នេហា ទើប​ធ្វើ​ឱ្យ​នារី​រង​គ្រោះ​លង់​ស្នេ​ហ៏ ឈាន​ដល់​ការ​ជឿ​ទុកចិត្ត សុខចិត្ត​ផ្តល់​ប្រាក់​ចំនួន​៨​លើក​តាម​រយៈ​វី​ង​អស់​ចំនួន​៨​លាន​រៀល ព្រោះតែ​យុវជន​ខាងលើ បាន​បាន​អះអាង​ថា ខ្លួន​គេ​ជា​ថៅកែ​ម្ចាស់​ចម្ការ​ដាំ​ឡូង​មី​នៅ​ខេត្ត​ប៉ៃលិន ហើយ​ខាង​មុខ​នេះ ពេល​ប្រមូល​ផល​បាន​ជាង​៣​ម៉ឺន​ដុល្លារ តែ​ពេល​នេះ​ខ្វះ​លុយ​ទិញ​ជី​ដាក់​ចំការ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​បាន​ផ្តល់​ប្រាក់​ឱ្យ​ជនសង្ស័យ​ជា​បន្តបន្ទាប់​រួច​ហើយ ចុង​ក្រោយ​បាន​ប្រាប់​ថា ខ្វះ​ប្រាក់​១៦០​ម៉ឺន​រៀល​ទៀត ឱ្យ​នារី​រង​គ្រោះ​ផ្ញើ​តាម​វី​ង​ឱ្យ​ទៀត តែ​នាង​ប្រាប់​ថា អត់​ប្រាក់​ទេ ស្រាប់តែ​ជនសង្ស័យ​ខាងលើ បិទ​ទូរ​សព្ទ័​មិន​ព្រម​ទទួល​ទូរស័ព្ទ​នារី​រង​គ្រោះជា​ច្រើន​លើក ទើប​នារី​រង​គ្រោះ​ដឹង​ថា ចាញ់បោក ហើយ​បាន​យក​ដំណឹង​នេះ ទៅ​ប្រាក់​ឪពុកមា​ឱ្យ​ជួយ​រក​វិធី​យក​ប្រាក់​នេះ​ត្រឡប់​មក​វិញ ។ 

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព