ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា សុ​ជាតិ​វង្ស ៖ ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​​ត្រូវតែ​ប្រមូល​សំរាម​ឱ្យ​បាន​​លឿន​ជាទី​​បំផុត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​កែ​លម្អ​ការ​ប្រមូល​សំរាម​ក្នុង​ទីក្រុង​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​បង្កើន​ការ​ដឹក​ជញ្ជូន​ចេញ​ទៅ​ក្រៅ​ក្រុង ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​មានការ​រិះគន់​

រាជធានី​ភ្នំពេញ ៖ ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​កែ​លម្អ​ការ​ប្រមូល​សំរាម​ក្នុង​ទីក្រុង​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​បង្កើន​ការ​ដឹក​ជញ្ជូន​ចេញ​ទៅ​ក្រៅ​ក្រុង ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​មានការ​រិះគន់​ខ្លាំង​ៗ​​ទៅ​លើ​ក្រុមហ៊ុន​នេះ​ពី​ភាពយឺត​យ៉ាវ ធ្វើ​ឲ្យ​សំរាម​គរ​ជា​ច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ តែ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ហាក់​មិន​បាន​កែ​លម្អរ​ការងារ​របស់​ខ្លួន​ឱ្យ​មានការ​ប្រែប្រួល​ជា​ដុំ​កំភួន​នោះ​ទេ ។

ក្នុង​ការ​ដាស់តឿន​នេះ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ២០១៥ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​កោះ​តំណាង​​ក្រុម​ប្រមូល​សំរាម​ហ៊ុន​ស៊ិ​ន​ទ្រី​ប្រជុំ ដើម្បី​ឱ្យ​ក្រុមហ៊ុន​នេះ ជំរុញ​ការ​ប្រមូល​សំរាម​ឲ្យ​បាន​លឿន​បំផុត ។

លោកប៉ា សុ​ជាតិ​វង្ស មាន​ប្រសាសន៍​ថា សំរាម​ជា​បញ្ហា​ធ្ងន់ធ្ងរ​ប៉ះពាល់​ខ្លាំង​ដល់​សុខុមាលភាព​ប្រជាពលរដ្ឋ ប៉ះពាល់​បរិស្ថាន និង​សោភ័ណ​ភាព​ទីក្រុង ត្រូវ​តែ​មាន​សេវា​ប្រមូល​សំរាម​ជា​ចាំបាច់ តែ​កន្លង​មក​ប្រជាពលរដ្ឋ​យើង ដែល​ជា​អ្នក​ផលិត​សំរាម ក៏​មាន​ចំណែក​ក្នុង​ការ​ពង្រាយ​សំរាម​ដោយ​ខ្វះ​ការ​យល់​ដឹងផង​ដែរ ។ ការងារ​គ្រប់គ្រង និង​កែ​លម្អរ​កាក​សំណល់ (​សំរាម​)​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​តាំងពី​ដំបូង​មក​ដោយ​យើង​ចង់​ឲ្យ​អ្នក​ផលិត​អ្នក​ប្រមូល និង​អ្នក​ដឹក​សំរាម​បាន​យល់​គ្នា​មិន​មើលបំណាំ​គ្នា ។

លោក​បន្ត​ថា យក​ល្អ​ក្រុមហ៊ុន​ស៊ិ​ន ទ្រី មិន​ត្រូវ​ផ្ញើខ្លួន​ថ្លៃ​សេវា​ដឹក​សំរាម​ទៅ​នឹង​អគ្គិសនី ឬ​ទឹក​នោះ​ទេ ដែល​បញ្ហា​នេះ​តែង​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​យល់​ថា ពួក​គាត់​ប្រើ​ភ្លើង ត្រូវ​បង់ថ្លៃ​ឲ្យ​ភ្លើង មិន​មាន​ពាក់​ព​ន្ធ័​នឹង​រឿង​សំរាម​ទេ សំខាន់​ឱ្យ​តែ​ក្រុមហ៊ុន​ស៊ិ​ន ទ្រី ប្រមូល​សំរាម​ទាន់​ពេលវេលា និង​មានការ​កំណត់​តំលៃ​ត្រឹមត្រូវ​ពូក​គាត់​មិន​ខ្លាច​នឹង​បង់ប្រាក់​នោះ
ទេ ។

ក្នុង​កិច្ចប្រជុំ​នោះ បាន​សំរេច​ជ្រើសរើស​យក​ខណ្ឌចំការមន ក្នុង​ការ​អនុវត្ត​ផែនការ​ប្រមូល​សំរាម​មុនគេ​ដោយ​ជ្រើសរើស​មន្ត្រី​២​រូប ជា​អ្នក​ទទួលខុសត្រូវ​រឿង​សំរាម ក្នុង​មូលដ្ឋាន​របស់​ខ្លួន រួម​ទាំង​ការ​ផាកពិន័យ​ចំពោះ​អ្នក​បោះ​សំរាម​ចោល​ផ្តេសផ្តាស​ផង​ដែរ ។