ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Sergio Aguero របស់​ក្លិប​Man City ទទួល​បាន​ស្បែកជើង​មាស

8 ឆ្នាំ មុន

កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ​២៦​ឆ្នាំ Sergio Aguero បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប​មេឃ​ខៀវ Man City​បាន​ទទួល​ពានរង្វាន់​ស្បែកជើង​មាស​ប្រចាំឆ្នាំ​២០១៥ (Golden Boot 2015)

កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ​២៦​ឆ្នាំ Sergio Aguero បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប​មេឃ​ខៀវ Man City​បាន​ទទួល​ពានរង្វាន់​ស្បែកជើង​មាស​ប្រចាំឆ្នាំ​២០១៥ (Golden Boot 2015) ក្រោយ​ពី​រក​គ្រាប់​បាល់​បាន​២៦ គ្រាប់​ឱ្យ​ក្លិប​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញ៉េ​លី​ក ។

ការ​រក​គ្រាប់​បាល់​នេះ​បាន​ធ្វើ​ឱ្យ​កីឡាករ Sergio Aguero យកឈ្នះ​កីឡាករ Harry Kane របស់​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ដែល​រក​គ្រាប់​បាល់​បាន​២១ គ្រាប់​និង កីឡាករ Diego Costa ក្លិប​តោ​ខៀវ Chelsea ដែល​រកបាន​២០​គ្រាប់ ។

ក្នុង​ទឹកមុខ​រីករាយ​ដោយ​ឱប​ពានរង្វាន់​ស្បែកជើង​មាស​នៅ​ឯ​ពហុ​កីឡាដ្ឋាន Etihad Stadium កីឡាករ​Sergio Aguero និយាយ​ថា​៖«​ខ្ញុំ​ពិតជា សប្បាយចិត្ត​ណាស់​ដែល​បាន​ទទួល​ពានរង្វាន់ ស្បែកជើង​មាស (GoldenBoot) ប្រចាំឆ្នាំ ២០១៥ ។ ពានរង្វាន់​នេះ​នឹង​ធ្វើ​ឱ្យ​រូប​ខ្ញុំ​កាន់តែ​ពង្រីក​សមត្ថភាព​ក្នុង​ការ​លេង​កាន់តែ​ល្អ​ប្រសើរ​ឡើង​» ។ ទោះជា​យ៉ាងណា​ក៏​ដោយ​គ្រាប់​បាល់​របស់​កីឡាករ​វ័យ​២៦​ឆ្នាំ​នេះ​នៅ​តែ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​សម្រាប់​ការ​ចង់បាន​របស់​ក្លិប​ដែល​ឈរ​នៅ​លំដាប់​ទី​២ បន្ទាប់​ពី​ក្លិប Chelsea ៕