ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូ​-​អ្នកគ្រូ​​វិទ្យាល័យ​ក្រឡាញ់​២៣​នាក់​ ធ្វើ​កូដកម្ម​មិន​បង្រៀន​សិស្ស ទាមទារ​ដក​នាយក​សាលា​ស្តីទី​​ចេញ

8 ឆ្នាំ មុន

ខេត្ដសៀមរាប ​៖ ក្រុមលោកគ្រូ-អ្នកគ្រូ​​​​នៅ​វិទ្យាល័យ​​ក្រឡាញ់​​ចំនួន​​២៣​នាក់ ​ក្នុង​ចំណោម​៥០​នាក់​ បាន​នាំគ្នា​ធ្វើ​កូដកម្ម​​មិន​ចូល​បង្រៀន​ ដើម្បី​ទាម​ទារ​​​​ដ​ក​​នាយក​​ស្តីទីម្នាក់​ឈ្មោះ​ស៊ា​ន ផល្លា ចេញពី​​តួនាទី ដោយបាន​​ចោទ​ប្រកាន់​​ថា ប្រព្រឹត្តិ​អំពើ​ពុក​​រលួយ​

ខេត្ដសៀមរាប ​៖  ក្រុមលោកគ្រូ-អ្នកគ្រូ​​​​នៅ​វិទ្យាល័យ​​ក្រឡាញ់​​ចំនួន​​២៣​នាក់ ​ក្នុង​ចំណោម​៥០​នាក់​ បាន​នាំគ្នា​ធ្វើ​កូដកម្ម​​មិន​ចូល​បង្រៀន​ ដើម្បី​ទាម​ទារ​​​​ដ​ក​​នាយក​​ស្តីទីម្នាក់​ឈ្មោះ​ស៊ា​ន ផល្លា ចេញពី​​តួនាទី ដោយបាន​​ចោទ​ប្រកាន់​​ថា ប្រព្រឹត្តិ​អំពើ​ពុក​​រលួយ​ចាយប្រាក់​បេស​កម្ម​​មិន​​ត្រឹមត្រូវ ព្រម​ទាំង​ការ​​តែងតាំង​​ដោយ​​បក្សពួក និង​ប្រើ​ពាក្យសម្តីអសុរោះ​​ដល់​លោកគ្រូ-អ្នកគ្រូ និង​រើស​អើ​ង​សិស្សា​នុសិស្ស​ផង​ដែរ ។

ការ​​ធ្វើ​កូដកម្ម​នេះ ធ្វើ​ឡើង​កាលពីវេលា​​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា ២០១៥ ​នេះ ស្ថិត​នៅ​ក្នុង​វិទ្យា​ល័យ​​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្ដ​សៀម​រាប ​។

​​ប្រភព​​ពី​ក្រុម​គ្រូបង្រៀន​នៃ​វិទ្យាល័យ​ក្រឡាញ់​បាន​ឱ្យ​​កោះសន្តិភាព​​​ដឹង​ថា គ្រូបង្រៀន​មាន​ចំនួន​២៣​នាក់ ក្នុង​ចំណោម​ជាង​​៥០​នាក់ បាន​​នាំ​គ្នាផ្ដិត​មេដៃ​ស្នើ​សុំ​ទៅ​លោក​ប្រធាន​​មន្ទីរ​អប់រំ​​ខេត្ត ដើម្បី​សុំ​ផ្លាស់​ប្ដូរ​​នាយក​ស្ដីទី​​ឈ្មោះ​ស៊ា​ន ផល្លា ចេញពី​តួ​នាទី ដោយសារ​នាយក​ស្តីទី​រូប​​នេះ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ចាយវាយ​ប្រាក់​PB​មិន​បាន​ត្រឹមត្រូវ និង​បន្លំ​ធ្វើ​ឯកសារ​​បង្រៀន​ក្រៅ​ម៉ោង​ផង​​ដែរ​។

ប្រភព​​បន្ដ​ថា មិនតែប៉ុណ្ណោះ នាយក​ស្ដីទី​រូប​នោះ មិន​មាន​ការ​តែងតាំង​ ឬ​សេចក្ដី​ប្រកាស​ចេញពី​ក្រសួង​អប់រំ​ឡើយ គឺ​ធ្វើ​ឡើង ដោយ​ការ​ឃុបឃិត​គ្នា​ជាមួយ​មន្ដ្រីរ​អប់រំ​ខេត្ដ​​ប៉ុណ្ណោះ ។​ ​ពួក​គាត់​ទាមទារឱ្យ​ក្រសួង​អប់រំ​ចាត់វិធាន​ការ​លើ​លោកនាយក​ស្ដីទី​រូប​នោះ​តាម​ផ្លូវច្បាប់​ ឬ​ដក​ចេញ​ជា​ប្រញាប់​ ។

ប្រភព​ពី​អ្នកគ្រូ​បង្រៀន​ឱ្យដឹង​ស្រ​ដៀង​គ្នា​​ថា នាយក​សាលា​ស្ដីទី គឺ​លោក ស៊ា​ន​ផល្លា​ រូប​នោះ ទើប​ផ្លាស់​ប្ដូរ​មក​ពីសា​លា​​ផ្សេង ទើប​ផ្លាស់​មក​ពីសា​លា​វិទ្យាល័យ​អង្គរ​ បាន​៤ឆ្នាំ​ប៉ុណ្ណោះ ហើយ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ ក៏បាន​បោះ​ឆ្នោត​ទម្លាក់​​លោក​ស៊ា​ន ផល្លា ​នោះ ចេញពី​នាយក​សាលា​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រុម​គ្រូ​ង​បង្រៀន​បាន​បន្ថែម​ថា ចាប់តាំងពី​គ្រូ​រូប​នោះ ឡើងជា​នាយក​សាលា​ស្តីទី​រូប​​នេះ មានរឿង​អាស្រូវ និង​ប្រើ​ពាក្យអសុរោះ​ដល់​លោកគ្រូ​អ្នកគ្រូ​ក្នុង​សាលា​នោះ​ជា​បន្តបន្ទាប់ ខណៈ​ដែល​នាយក​សាលា​រូប​នោះ មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ពួក​គាត់​បាន​បន្ថែម​ថា កាលពី​កន្លង​ទៅ​ ​​លោកនាយក​ស្តី​ទីនោះ​មក​កាន់​តែងតែមាន​រឿងអាស្រូវ​ជា​​ញឹកញាប់ ប៉ុន្តែ​ត្រូវ​បាន​ប្រធាន​មន្ទីរ​អប់រំ និង​លោក​ម៉ៅ វុ​ឌ្ឍី អភិបាលរង​​ខេត្ដសៀមរាប ទៅ​ប្រជុំ​ដោះស្រាយ​ជា​ច្រើន​លើក​​មក​​ហើយ ប៉ុន្ដែ​គ្មាន​ទទួល​​បាន​ផ្លែផ្កា​​អ្វី​សោះ ​។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព