ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូឌ្រីម១២៥​បើក​លឿន​មិន​ប្រយ័ត្ន ជ្រុលបុក​ម៉ូតូ​វ៉េវ​រងរបួស​ធ្ងន់-ស្រាល៣​នាក់

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​ និង​ម៉ូតូ​ចំនួន​២​គ្រឿង​ បើក​​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ​ដោយ​ខ្វះ​ការ​​ប្រុង​ប្រយ័ត្ន ​​បុក​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​ បណ្តាល​ឱ្យ​​ម​នុស្ស​ប្រុស​-ស្រី​ចំនួន​៣​នាក់ បាន​​រង​របួសធ្ងន់​-​ស្រាល​ ​​កាល​ពី​​វេលា​

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​ និង​ម៉ូតូ​ចំនួន​២​គ្រឿង​ បើក​​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ​ដោយ​ខ្វះ​ការ​​ប្រុង​ប្រយ័ត្ន​​បុក​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​ បណ្តាល​ឱ្យ​​ម​នុស្ស​ប្រុស​-ស្រី​ចំនួន​៣​នាក់ បាន​​រង​របួសធ្ងន់​-​ស្រាល​ ​​កាល​ពី​​វេលា​ម៉ោង​១១​ និង​៤៥​នាទី​ថ្ងៃ​ទី​២៥ ​ឧសភា ​២០១៥ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្បែរ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ក្នុង​សង្កាត់​ទន្លេ​បា​សាក់ ខណ្ឌចំការមន​ ។

ប្រភព​បាន​ឱ្យ​ដឹង​ដឹង​ថា ​ក្នុ​ងចំណោម​ជន​រង​គ្រោះ​ទាំង​៣​នាក់ ​​ម្នាក់​ឈ្មោះ​ខៀវ រិ​ន អាយុ​៣០​ឆ្នាំ មាន​ទៅ​លំនៅ​ក្នុងភូមិ​ចំប៉ា សង្កាត់​ក្បាលកោះ ខណ្ឌ​​ច្បារ​អំពៅ បាន​រង​របួស​ធ្ងន់ធ្ងរ​​ដោយ​បាក់​ត្រង់​ស្មងជើង​​ខាងឆ្វេង​ម្ខាង ខណៈ​ពេល​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ​
ព​ណ៌​ក្រហម ពាក់​ស្លាក​លេខ​១Z-៤០៧១ មួយ​គ្រឿង​ ២​នាក់​ប្តី​ក្នុង​បំណង​ឆ្លងផ្លូវ​ដោយ​បានបើក​​ភ្លើង​ស៊ី​ញ៉ូ​​ត្រឹមត្រូវ​ផង​នោះ​ ។​

ពេល​នោះ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត ​ម៉ាក​ហុងដា​ឌ្រីម​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​​ភ្នំពេញ ​១BN-៥៧១៣ ដែល​បើកបរ​​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាស​ទិ​សគ្នា​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នោះ​ ក៏​ទៅ​បុក​ចំ​ជើង​​ស្ត្រី​រង​គ្រោះ​ពេញទំហឹង​ បណ្តាល​ឱ្យ​​ដួល​ទាំង​២​តែ​ម្តង ​។

​តាម​ប្រភព​ដដែល​​​​​​បន្ត​ទៀត​ថា ក្រោយ​ពី​ម៉ូតូ​ទាំង​២​គ្រឿង​បាន​បុក​គ្នា​ដួលរ​ណូ​ក​រណែល​រួច​មក គេ​ឃើញ​​​ស្ត្រី​ជា​ប្រពន្ធ​ បាន​រង​របួស​ធ្ងន់ ហើយបុរស​ជា​ប្តី​​​រង​របួសស្រាល ចំណែកឯ​បុរស​ជា​ភាគី​ម្ខាង​ទៀត​ បាន​រង​របួស​បែក​ចិញ្ចើម​ហូរ​ឈាម​ស្រោច​ខ្លួន​ និង​ម៉ូតូ​ទាំង​ទាំង២​គ្រឿង​រង​ការ​ខូចខាត​បន្តិច​ប​ន្ទួ​ច​តែ​ប៉ុណ្ណោះ​ ។

ក្រោយ​ពី​កើត​មាន​ ​ជន​រង​គ្រោះ​ទាំង​៣​នាក់​​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត ចំណែកឯ​ម៉ូតូ​២​គ្រឿង​ ត្រូវ​បាន​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​​ទៀត​។