ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​ម៉ា​ឡេ​ស៊ី​-​ជប៉ុន​ឆ្នាំ 2014​កើន​1,4%

8 ឆ្នាំ មុន

ក្រុង​តូ​ក្យូ ៖ លោក Datuk Ahmad Izlan Idris ឯកអគ្គរាជទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​ប្រទេស​ជប៉ុន​បានឱ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ម៉ា​ឡេ​ស៊ី​ជាមួយនឹង​ជប៉ុន​បាន​កើនឡើង​១,៤%

ក្រុង​តូ​ក្យូ ៖ លោក Datuk Ahmad Izlan Idris ឯកអគ្គរាជទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​ប្រទេស​ជប៉ុន​បានឱ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ម៉ា​ឡេ​ស៊ី​ជាមួយនឹង​ជប៉ុន​បាន​កើនឡើង​១,៤% ក្នុង​ឆ្នាំ​២០១៤ ដែល​សម្រេច​បាន​ចំនួន​៤២​ពាន់​លាន​ដុល្លារ ។

លោក​បាន​បញ្ជាក់​ថា ម៉ា​ឡេ​ស៊ី​នាំ​ចេញ​បាន​២៥,២៦​ពាន់​លាន​ដុល្លារ កើនឡើង​៤,៤% ខណៈ​ការ​នាំ​ចូល​ពី​ជប៉ុន​ធ្លាក់​ចុះ​២,៩% ឬ​ស្មើនឹង​១៦,៧៤​ពាន់​លាន​ដុ​លា្ល​រ ។ ជប៉ុន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​៣​របស់​ម៉ា​ឡេ​ស៊ី​បន្ទាប់​ពី​ចិន​និង​សិង្ហ​បុរី ហើយ​ប្រទេស​ទាំងនោះ​ក៏​នៅ​តែ​ជា​ដៃគូ​ធំ​ជាងគេ​ដដែល​របស់​យើង​ផង​ដែរ ។

ចំណែក​ផលិតផល​នាំ​ចេញ​លំដាប់​កំពូល​របស់​ម៉ា​ឡេ​ស៊ី​គឺ​ឧស្ម័ន​ធម្មជាតិ​(​ហ្កា​ស​) អគ្គិសនី​និង​គ្រឿង​អេ​ឡិច​ត្រូ​និក ក៏​ដូច​ជា​ផលិតផល​គីមី​ជាដើម ខណៈ​ការ​នាំ​ចូលរួម​មាន​គ្រឿងអគ្គិសនី អេ​ឡិច​ត្រូ​និក គ្រឿង​ម៉ាស៊ីន​និង​គ្រឿងបន្លាស់​រថយន្ត ។ ជាង​នេះ​ទៀត ជប៉ុន ស្ថិត​ក្នុង​ចំណោម​វិនិយោគិន​ធំ​ៗ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ជាមួយនឹង​គម្រោង​ចំនួន​២.៥១០​គម្រោង ក្នុង​ទឹកប្រាក់​២២,៧​ពាន់​លាន​ដុល្លារ ដែល​បាន​ប្រតិបត្តិការ​តាម​រយៈ​ក្រុមហ៊ុន​របស់​ខ្លួន​គិត​មក​ត្រឹម​ដំណាច់ឆ្នាំ​២០១៣ បង្កើត​ការងារ​បាន​ចំនួន​៣៣២.៣៥២​នាក់ ។

លោក Ahmad Izlan បាន​គូសបញ្ជាក់​ថា  បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជប៉ុន​កំពុង​ប្រតិបត្តិការ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​លើ​វិស័យ​មាន​សក្តានុពល​ដូច​ជា បច្ចេកវិទ្យា​បៃតង ជីវ​បច្ចេកវិទ្យា គ្រឿង​អេ​ឡិច​ត្រូ​និក​ទាន់សម័យ ក៏​ដូច​ជា​ឧស្សាហកម្ម​រថយន្ត​និង​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ផង​ដែរ ៕