ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ប្រេង​បុក​រថយន្ត​ឡិច​ស៊ី​ស RX300 ​ក្រឡាប់​នៅ​ផ្លូវជាតិ​លេខ​​៤

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​គ្រោះថ្នាក់ចរាចរណ៍មួយបាន​កើត​ឡើង ​ខណៈ​​រថយន្ត​ដឹកប្រេង​មួយគ្រឿង​បាន​ក្រឡាប់​ បន្ទាប់ពី​​​​​បុក​ជាមួយ​រថ​យន្ត​​​ឡិច​ស៊ីស RX​​3​00 ពណ៌.ស បណ្តាល​អ្នក​បើក​បរ​រងរបួស​ធ្ងន់ ចំណែកឯ​រថយន្ត​ក្រពិតផ្នែក​ខាងមុខ ​ដែលហេតុការណ៍នេះ​

រាជធានីភ្នំពេញ ៖ ​​គ្រោះថ្នាក់ចរាចរណ៍មួយបាន​កើត​ឡើង ​ខណៈ​​រថយន្ត​ដឹកប្រេង​មួយគ្រឿង​បាន​ក្រឡាប់​ បន្ទាប់ពី​​​​​បុក​ជាមួយ​រថ​យន្ត​​​ឡិច​ស៊ីស RX​​3​00 ពណ៌.ស បណ្តាល​អ្នក​បើក​បរ​រងរបួស​ធ្ងន់ ចំណែកឯ​រថយន្ត​ក្រពិតផ្នែក​ខាងមុខ ​ដែលហេតុការណ៍នេះ​កើត​​ឡើង​កាល​​ពី​វេលា​ម៉ោង​០១ និង៣០នាទី​រសៀល​ថ្ងៃទី​២៥ ឧសភា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិលេខ០៤ ​ក្នុងភូមិផ្សារ​កំបូល សង្កាត់កំបូល ខណ្ឌ​ពោធិ៍សែនជ័យ ។

ប្រភព​បានឱ្យ​ដឹងថា ជនរងគ្រោះ​មិនត្រូវ​ស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានគេ​ដឹកបញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ​បាត់ ។ ចំណែក​អ្នកបើកបរថយន្តដឹកប្រេង​​វិញបាន​ដាក់មេប្រូចបាត់ បន្ទាប់ពី​បង្ក​ហេតុរួច ដោយ​បន្សល់ទុក​​រថយន្ត​ដឹក​ប្រេង​នៅ​នឹង​កន្លែង​កើតហេតុ ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ និង​​ដោះស្រាយនៅកន្លែងកើតហេតុ​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព