ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីយោធា​និងពលរដ្ឋនៅ​ក្រុងប៉ោយប៉ែតអំពាវនាវ​ដល់សម្តេចតេជោ ​ហ៊ុន សែន​ ជួយរឿងទំនាស់ដីធ្លី

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖​ បន្ទាប់ពីចាញ់ក្តី​នៅសាលាដំបូងខេត្ត និងតុលាការកំពូលក្នុង​សំណុំរឿងទំនាស់ដីធ្លីនោះរួចមក ​ក្រុមមន្រ្តីយោធា និង​អ្នកភូមិជាង​

ខេត្តបន្ទាយមានជ័យ ៖​ បន្ទាប់ពីចាញ់ក្តី​នៅសាលាដំបូងខេត្ត និងតុលាការកំពូលក្នុង​សំណុំរឿងទំនាស់ដីធ្លីនោះរួចមក ​ក្រុមមន្រ្តីយោធា និង​អ្នកភូមិជាង​៣០នាក់ ​បានធ្វើការ​អំពាវ​នាវតាម​រយៈ​អ្នកកាសែត​ដើម្បីឲ្យសម្តេចតេជោ ​ហ៊ុន សែន​ ជួយអន្តរាគមន៍​ដោះស្រាយ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​​បានបញ្ជាក់ឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា ​ការប្រមូលផ្តុំគ្នាតវ៉ា​គឺបានប្រព្រឹត្តទៅ​នៅក្នុងភូមិកូនដំរី ​សង្កាត់​និមិត្ត​ ក្រុងប៉ោយប៉ែត ។

សេចក្តីរាយការណ៍​បានបន្តថា ​ការតវ៉ានៅព្រឹកថ្ងៃទី២៥​ ឧសភា ២០១៥នេះដែរ ​ព្រោះតែពួកគាត់​អះអាងថាសំណុំរឿង​ដីធ្លីជាមួយឈ្មោះ​ ទួត សារ៉ូ​ នេះ​ជា​រឿងអយុត្តិធ៌ម​ ហើយថាពួកគាត់​បានរស់នៅទីតំាង​ជម្លោះខាងលើ​តំាងពីឆ្នាំ១៩៩២មកម្ល៉េះ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មាន​កោះសន្តិភាព ៕