ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប ​បញ្ជូន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​ប្រុស​-​ស្រី​២​នាក់ ​ទៅ​តុលាការ

8 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត​ បានធ្វើការ​​ចុះ​បង្ក្រាប​ករណី​​ជួញដូរ​​គ្រឿងញៀ.ន​ រហូត​​ឈាន​​ដល់​ធ្វើ​ការ​ឆែកឆេរ​ក្នុងផ្ទះ​​ជួល​មួយ​កន្លែង ដោយ​រក​ឃើញ​វត្ថុ​តាង​​គ្រឿង​ញៀន​មួយ​ចំនួន ​និ​ង​​ធ្វើការ​ឃាត់ខ្លួន​​ជនសង្ស័យ​ប្រុស​-ស្រី​២​នាក់​

ខេត្តសៀមរាប​ ៖ កងរាជអាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ បានធ្វើការ​​ចុះ​បង្ក្រាប​ករណី​​ជួញដូរ​​គ្រឿងញៀន​ រហូត​​ឈាន​​ដល់​ធ្វើ​ការ​ឆែកឆេរ​ក្នុងផ្ទះ​​ជួល​មួយ​កន្លែង ដោយ​រក​ឃើញ​វត្ថុ​តាង​​គ្រឿង​ញៀន​មួយ​ចំនួន ​និ​ង​​ធ្វើការ​ឃាត់ខ្លួន​​ជនសង្ស័យ​ប្រុស​-ស្រី​២​នាក់​ជា​​អ្នក​​ជួញដូរ​ដ៏​ធំ​​នៅ​ក្នុង​ក្រុង​សៀមរាប​ រួច​បញ្ជូន​ទៅ​តុលាការ ។

​ហេតុ​ការ​ណ៍​​ចុះ​បង្ក្រាប​​នេះ​ ធ្វើ​ឡើង​កាលពី​​វេលា​ម៉ោង​០៥​ល្ងាចថ្ងៃ​ទី​២៤ ឧសភា ២០១៥ ស្ថិត​នៅ​ចំណុច​ក្នុងផ្ទះ​ជួល​បន្ទប់​លេខ​​១ ក្រោយ​​ភោជនីយដ្ឋាន​​ភ្នំ​ស្រី ក្នុងភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​ដឹកនាំ​ផ្ទាល់​ដោយ​តំណាង​អយ្យការ​អម​សាលា​ដំ​បូ​ង​​ខេត្ត ​។​ 

​ប្រភព​បានឱ្យ​ដឹងថា ជន​សង្ស័យ​ទាំង​២​នាក់​ ​១-​ឈ្មោះ​ពៅ ទូច ​ភេទប្រុស អាយុ​២៥​ឆ្នាំ​ ជា​​គ្រូបង្រៀន​កុំព្យូទ័រ​​ចល័ត ទីលំនៅ​បច្ចុប្បន្ន​​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ (ជាអ្នក​ជួញដូរ​)​ និង​ម្នាក់​ទៀត​ឈ្មោះ​ប៉ូ ឡាំ ភេទ​ស្រី អាយុ​២៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក និង​ធ្វើការ​ដកហូត​បានម្សៅ​គ្រើម​ ពណ៌​.ស​ថ្លា​​ចំនួន​១​កញ្ចប់​ធំ ​ទម្ងន់​ ២,៥៦​ក្រាម​, ​ទូរ​ស័ព្ទ​​ដៃ​២​គ្រឿង, ​​​ម៉ូតូ​១​គ្រឿង​ និង​ស្លាក​លេខ​ដែល​​ដោះ​លាក់​ទុក​មួយ​មាន​​លេខ ​(​ភ្នំពេញ​១BM.៣១.៧៨), ​កញ្ឆា​គ្រៀម១​ថង់ ។  

លោក​វរ​សេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​បាន​​ចុះ​បង្ក្រាប​ករណី​​ជួញដូរ​គ្រឿង​ញៀន​ខាងលើ​ រួច​ធ្វើការ​ឆែកឆេរ​ក្នុងផ្ទះ​ជួល​រក​ឃើញ​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-ស្រី​២​នាក់ រួចបញ្ជូន​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ​ដើម្បី​ធ្វើការ​សួរនាំ​ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញកសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ កាលពីវេលា​ព្រឹក​ថ្ងៃ​ទី​២៥​​ឧសភា ​​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធិ​ច្បាប់ ។