ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​កៀន​ស្វាយទទួល​អំណោយ​​កាក​បាទ​ក្រហម

8 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ឧសភា ២០១៥ ប្រតិ​ភូ​ដឹក​នាំ​ដោយ​លោក​ម៉ៅ ភិរុណ​ អភិ​បាល​ខេត្ត​ដែល​រួម​ដំណើរ​ដោយ​សមា​ជិក​ក្រុម​ប្រឹក្សា​​ខេត្ត​ អភិ​បាលរង​ខេត្ត​ លោក​នាយក​ប្រតិ​បត្តិ​ និង​អស់​លោក

ខេត្ត​កណ្តាល​ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ឧសភា ២០១៥ ប្រតិ​ភូ​ដឹក​នាំ​ដោយ​លោក​ម៉ៅ ភិរុណ​ អភិ​បាល​ខេត្ត​ដែល​រួម​ដំណើរ​ដោយ​សមា​ជិក​ក្រុម​ប្រឹក្សា​​ខេត្ត​ អភិ​បាលរង​ខេត្ត​ លោក​នាយក​ប្រតិ​បត្តិ​ និង​អស់​លោក​ លោក​ស្រី​ជា​សមា​ជិក សមា​ជិកា​គណៈ​កម្មា​ធិការ​ និង​គណៈ​ក​ម្មការ​ស្វែង​រក​មូល​និធិ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កណ្តាល​បាន​នាំ​យក​អំណោយ​មនុស្ស​ធម៌​ទៅ​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ខូច​ខាត​ផ្ទះ​សម្បែង​ចំនួន​៣៦​ខ្នង​ក្នុង​ឃុំ​ភូមិ​ធំ ឃុំ​គគីរ ឃុំ​ដី​ឥដ្ឋ នៃ​ស្រុក​កៀន​ស្វាយ​ ។

លោក​អ៊ួ ឈាង អភិ​បាល​ស្រុក​កៀន​ស្វាយ​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២១ ឧសភា មាន​ភ្លៀង​ធ្លាក់​មួយ​មេ​លាយ​ឡំ​ខ្យល់បោក​បក់​រយៈ​ពេល​ជាង​៣​ម៉ោង​រហូត​ដល់​យប់​នៅ​ក្នុង​ភូមិ​សាស្ត្រ​ចំនួន​៣​ឃុំ​ គឺ​ឃុំ​ភូមិ​ធំ ឃុំ​គគីរ​ និង​ឃុំ​ដី​ឥដ្ឋ​ ក្នុង​នោះ​ឃុំភូមិ​ធំ រង​ការ​ប៉ះ​ពាល់​លើ​២​ភូមិ​ បណ្តាល​ឱ្យ​ផ្ទះ​ពលរដ្ឋ​ចំនួន​៧​ខ្នង​បាក់​រាប​ដល់​ដី​ និង​១៤​ខ្នង​ទៀត​ប៉ើង​ដំបូល​ និង​ទ្រេត។

ឃុំ​គគីរ​រង​ការ​ប៉ះ​ពាល់​លើ​៣​ភូមិ​ ផ្ទះ​ពល​រដ្ឋ​៦​ខ្នង​របើក​ដំបូល និង​ឃុំ​ដី​ឥដ្ឋ​ប៉ះ​ពាល់​លើ​២​ភូមិ​ ផ្ទះ​ពលរដ្ឋ​៣​ខ្នង​បាក់​រាប​ដល់​ដី​ និង​៦​ខ្នង​ទៀត​របើក​ដំបូល​ សរុប​ផ្ទះ​ប្រជា​ពលរដ្ឋ​ដែល​រង​ការ​ប៉ះ​ពាល់​ពី​គ្រោះ​ធម្ម​ជាតិ​ខ្យល់​កន្ត្រាក់​ ទាំង​បាក់រាប​ដល់​ដី របើក​ដំបូល និង​ទ្រេត​ក្នុង​ឃុំ​ទាំង​៣ខាង​លើ​ចំនួន​៣៦​ខ្នង​ផ្ទះ​។

លោក​អភិបាល​ស្រុក​បាន​បញ្ជាក់​ថា ទោះ​ជា​យ៉ាង​ណា​ក្នុង​ហេតុ​ការណ៍​គ្រោះ​ធម្ម​ជាតិ​នេះ​មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ឬ​រង​របួស​ទេ​។

អំណោយ​មនុស្ស​ធម៌​ដែល​បាន​ផ្តល់​ជូន​​ពល​រដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ដួល​បាក់​រាប​ដល់​ដី​ និង​ប៉ើង​ដំបូល​ទាំង​ស្រុង​ចំនួន​១២​ខ្នង ​​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ថវិកា​៤​ម៉ឺន​រៀល​។ ដោយ​ឡែក​ផ្ទះ​របើក​ដំបូល​ចំនួន​២៤​ខ្នង​ទៀត​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ថវិកា​២០​ម៉ឺន​រៀល​។

ការ​នាំ​យក​អំណោយ​សង្គ្រោះ​បន្ទាន់​របស់​សប្បុរស​ធម៌​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​នេះ គឺ​លោក​អភិ​បាល​ខេត្ត​បាន​ដឹក​នាំ​ក្រុម​ការ​ងារ​ចុះ​ចែក​ផ្ទាល់​តាម​ផ្ទះ​ដែល​រង​គ្រោះ​ទាំង​៣៦​ខ្នង​ក្នុង​ឃុំទាំង​៣​នៃ​ស្រុក​កៀន​ស្វាយ​តែ​ម្តង​​៕