ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីម្នាក់​ត្រូវខ្មាន់កំាភ្លើង​​បា.ញ់ស្លា.ប់នៅក្រុងតាខ្មៅ ​សង្ស័យគំនុំ

8 ឆ្នាំ មុន

ខេត្តកណ្តាល​ ​​៖ ស្រ្តីម្នាក់បានស្លា.ប់​ក្រោយពេលបញ្ចូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​ ដោយសារជនមិនស្គាល់​អត្តសញ្ញាណ២នាក់​ជិះម៉ូតូមួយគ្រឿង​បា.ញ់ចំនួន​

ខេត្តកណ្តាល​ ​​៖ ស្រ្តីម្នាក់បានស្លាប់​ក្រោយពេលបញ្ចូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​ ដោយសារជនមិនស្គាល់​អត្តសញ្ញាណ២នាក់​ជិះម៉ូតូមួយគ្រឿង​បាញ់ចំនួន​៣គ្រាប់ ​ខណៈជនរងគ្រោះកំពុងជិះម៉ូតូ ​Scoopy​ ពាក់ស្លាកលេខភ្នំពេញ​ 1CS 2933 ​ជាមួយ​ស្រ្តីម្នាក់ទៀត ។

ហេតុការណ៍នេះ ​​បានកើតឡើងនៅម៉ោងជាង៧យប់ថ្ងៃទី២៤​ ឧសភា ២០១៥ ​នៅតាមបណ្តោយផ្លូវ​ជាតិលេខ២១A ​ស្ថិតនៅក្នុងភូមិថ្មី​ សង្កាត់និងក្រុង​តាខ្មៅ ។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ព័ត៌មានបឋមឲ្យដឹងថា​ ស្រ្តីរងគ្រោះឈ្មោះ​ ទ្រី សុធាវី អាយុ៣២ឆ្នាំ​ ​មុខរបរប្រធានផ្នែក​មួយនៅក្នុងរោងចក្រ​ Cambo Hongxing ​បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិស្វាយរលំ​ ស្រុកស្អាង ។ រីឯស្រ្តីម្នាក់ទៀត​រងរបួសឈ្មោះ ​សេង ស្រីលាភ អាយុ​២០ឆ្នាំ ស្នាក់ឃុំស្វាយរលំ ​ស្រុកស្អាង ​ជាកម្មការិនីនៅក្នុង​រោងចក្រជាមួយ​ជនរងគ្រោះដែលស្លាប់ ។

ក្រោយកើតហេតុ ​សមត្ថកិច្ចបាន​ដាក់ការសង្ស័យជំហាន​ដំបូងថា ករណីនេះ​អាចផ្តើមចេញពីរឿងគំនុំ ​​ហើយក៍កំពុងតែ​ស៊ើបអង្កេតផងដែរ ។

ព័ត៌មាន​លម្អឹតនឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព ៕