ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តមសេនីយ៍ត្រី ​អាត់ ខែ​ម ​​ដាក់​ផែនការ​ឱ្យនគរបាល​ចរាចរគ្រប់ ស្រុក​/​ក្រុង ធ្វើ​ចរាចរណ៍​ពេល​សិស្ស​ចេញពី​រៀន

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ៖ ​ដើម្បី​សុវត្ថិភាពដល់​សិស្សានុសិស្ស លោក​ឧត្តមសេនីយ៍ត្រី ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ​តែង​តែ​​យកចិត្តទុកដាក់​​ចំពោះបញ្ហា​ចរាចរណ៍ លោក​បាន​ដាក់​ផែនការ​ឱ្យ​នគរ​បាល​ចរាចរ​គ្រប់​​ស្រុក/​ក្រុង

ខេត្តបន្ទាយមានជ័យ៖ ​ដើម្បី​សុវត្ថិភាពដល់​សិស្សានុសិស្ស លោក​ឧត្តមសេនីយ៍ត្រី ​អាត់  ខែ​ម ស្នងការ​នគរបាល​ខេត្ត ​តែង​តែ​​យកចិត្តទុកដាក់​​ចំពោះបញ្ហា​ចរាចរណ៍ លោក​បាន​ដាក់​ផែនការ​ឱ្យ​នគរ​បាល​ចរាចរ​គ្រប់​​ស្រុក/​ក្រុង ​ត្រូវ​ធ្វើ​ចរាចរណ៍​ដល់​សិស្សានុសិស្ស​​ពេល​​ដែល​​​ពួក​​គាត់​ចេញពី​សាលារៀន​ត្រឡប់​ទៅ​លំនៅឋានវិញ​ ។

ជាក់ស្តែង ​​​កាលពីរសៀល​ថ្ងៃ​ទី​២២​ ឧសភា ​​បន្ទាប់​ពី​លោក​​ស្នងការ​នគរ​បាល​ខេត្ត ​បាន​បើក​វេទិកា​​សាធារណៈ​ផ្សព្វផ្សាយ​ទាក់ទង​ទៅ​នឹង​ច្បាប់​ចរាចរណ៍ និង​ណែនាំ​ដល់​​ក្មួយ​ៗ ​សិស្សានុសិស្ស​ពេល​​ធ្វើ​ដំណើរ​ដោយ​ថ្មើ​រជើង​ ជិះកង់ ​ឬ​ម៉ូតូក្តី​ ត្រូវ​ប្រុង​ប្រយ័ត្ន ​ ​ពិសេសត្រូវ​​ពាក់មួក​សុវត្ថិភាពពេល​ជិះ​កង់ ឬ​ម៉ូតូ​​​ ជា​និច្ច ។​

​​លោក​​ស្នងការ​នគរ​បាល​ខេត្ត បាន​ណែនាំ​ដល់​លោកគ្រូ អ្នកគ្រូ រក​សិស្ស​ចំនួន​១៥​នាក់​ ដែល​ស្ម័គ្រចិត្ត​ដើម្បី​បំពាក់​កន្សែង​ក្រហម សហការ​ជាមួយ​កម្លាំង​នគរបាល​ចរាចរ​ធ្វើ​ចរាចរណ៍​ពេល​សិស្ស​ចេញពី​សាលារៀន​ ។

​ដើម្បី​ឱ្យ​មានការ​ចូលរួម​ច្បាប់​ចរាចរណ៍​នេះ​ទៀត​សោត  លោក​​ អាត់​ ខែម ​បាន​យក​ធុងសាំង ​​​ដោយ​មាន​លាបថ្នាំ​ពណ៌ក្រហម ស ​និង​លឿង សរសេរ​អក្សរ​ដាក់​ថា​ «សូម​បន្ថយល្បឿន» ដាក់​ក្បែរ​ផ្លូវជាតិទាំង​ខាង ឆ្វេង​និង​ស្តាំ​ផ្លូវ​នៅ​មុខ​សាលារៀន ដើម្បី​ឲ្យ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ពេល​​​ធ្វើ​ដំណើរ​មក​ដល់​មុខ​សាលារៀន ត្រូវ​បង្អង់​ល្បឿន ចៀសវាង​គ្រោះថ្នាក់​ដល់​សិស្សានុសិស្ស​ពេល​ពួក​គាត់​ចេញពី​សាលារៀន​ផង​ដែរ​  ៕​

តាម​ផែនការ ​ការ​ដាក់​ធុងសាំង​​នេះ ​ ​គឺ​ឲ្យ​តែ​សាលារៀន​ដែល​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​និង​លេខ​៦ ​គឺ​ត្រូវ​ដាក់​ទាំង​អស់ ៕