ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រគំ​តន្ត្រី​ក្រោម​ការ​ចូលរួម​ពី​តារា​សម្តែង​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​សាំង​ហ្គា​ពួរ ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ភាគ​ថ្មី​រឿង «​សន្តាន​ចិត្ត​អ្នកមាន​បុណ្យ​»

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​រាត្រី​ថ្ងៃ​ទី​២៤ ឧសភា ២០១៥ កន្លង​ទៅ តារា​សម្តែង​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​សាំង​ហ្គា​ពួរ អ្នក​នាង ហ្សូ​អ៊ី​ថេ ដែល​ប្រជាជន​កម្ពុជា​ស្គាល់​ច្បាស់​ក្នុង​តួអង្គ​បូ​បូ ជាមួយ​តារា​សម្តែង​ប្រុស

រាជធានី​ភ្នំពេញ ៖ នា​រាត្រី​ថ្ងៃ​ទី​២៤ ឧសភា ២០១៥ កន្លង​ទៅ តារា​សម្តែង​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​សាំង​ហ្គា​ពួរ អ្នក​នាង ហ្សូ​អ៊ី​ថេ ដែល​ប្រជាជន​កម្ពុជា​ស្គាល់​ច្បាស់​ក្នុង​តួអង្គ​បូ​បូ ជាមួយ​តារា​សម្តែង​ប្រុស​រូប​សង្ហា​លោ​កអែល វិ​ន​អ៊ី​ង មក​ប្រទេស​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​រឿង​ភាគ​ថ្មី​ដែល​មាន​ចំណងជើង​ថា «​សន្តាន​ចិត្ត​អ្នកមាន​បុណ្យ​» ជា​ប្រភេទ​រឿង​និយាយ​ពី​ការ​យកចិត្តទុកដាក់​របស់​គ្រូពេទ្យ និង​ជា​ប្រភេទ​រឿង​ភាគ​ថ្មី ដែល​កំពុង​តែ​ទទួល​បាន​ភាព​ល្បីល្បាញ​ចាប់អារម្មណ៍​ពី​សំណាក់​ប្រជាជន​សាំង​ហ្គា​ពួរ​។ តារាភាពយន្ត​ពីរ​ដួង​នេះ បាន​ចូលរួម​ការ​ប្រគំ​តន្ត្រី​មានការ​ផ្សាយ​ផ្ទាល់​ដែល​ជា​ការ​រៀបចំ​ពី​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប រាជធានី​ភ្នំពេញ PPCTV ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Media Corp Singapore​។

ខ្សែភាពយន្ត​រឿង​ភាគ​ថ្មី​របស់​សាំង​ហ្គា​ពួ រ​មាន​ចំណងជើង​ថា «​សន្តាន​ចិត្ត​អ្នកមាន​បុណ្យ​» នេះ នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ខ្សែកាប រាជធានី​ភ្នំពេញ ភី​ភី​ស៊ី​ធី​វី ប៉ុស្តិ៍​លេខ​៩ ចាប់ពី​ថ្ងៃ​ទី​៣០ ឧសភា ២០១៥ ខាង​មុខ​នេះ​។ នេះ​ជា​លើក​ទី​២ ដែល​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប រាជធានី​ភ្នំពេញ PPCTV បាន​រួម​សហការ​ជាមួយ​ក្រុមហ៊ុន Media Corp Singapore​។ ក្នុង​ដំណើរ​លើក​នេះ តារា​ទាំង​២​ដួង គឺ​អ្នក​នាង ហ្សូ អ៊ី​ថេ (Zoe Tay) ហៅ​បូ​បូ និង​លោ​កអែល វី​ន​អ៊ឹ​ង (Elvin Ng) ក្រៅពី​រៀបចំ​ធ្វើ​កម្មវិធី​សន្និសីទកាសែត កម្មវិធី​ជួបជុំ​តារា​សាំង​ហ្គា​ពួរ ក៏​នឹង​មានការ​ចូលរួម​សកម្មភាព​សប្បុរសធម៌​ដោយ​នាំ​យក​អំណោយ និង​មូលនិធិ​សប្បុរស​របស់​ក្រុមហ៊ុន​ភី​ភី​ស៊ី​ធី​វី និង​ក្រុមហ៊ុន Media Corp ទៅ​ផ្តល់​ជូន​កុមារ​នៅ​មណ្ឌល AFESIP នៅ​ភូមិ​ថ្លុក​ជ្រៅ ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។ លើស​ពី​នេះ ក៏​មានការ​ប្រគំ​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​កម្ពុជា ប៉ុស្តិ៍​លេខ​៨ HD ចាប់ពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ផង​ដែរ ក្នុង​នោះ​ក៏​មាន​តារាចម្រៀង​នៃ​ប្រទេស​កម្ពុជា​ចូលរួម​ជា​កិត្តិយស​មួយ​ចំនួន​ដែរ ដូច​ជា​អ្នក​នាង​ខាត់ សុ​ឃី​ន​, សុ​ន ស្រី​ពេជ្រ​, កញ្ញា​ស៊ូ ស៊ី​រី​កា​, កុមារី​អេ​ឡេ​ន និង​កុមា​រា​សាន់​នី​ជាដើម​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព