ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​ម្នាក់​ខ្យល់គរ​ស្លា.ប់​នៅ​ក្នុង​ការដ្ឋាន លុះ​ព្រឹក​ឡើង​ទើប​មានការ​ភ្ញាក់ផ្អើល

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ដោយសារ​តែ​ជំងឺ​ខ្យល់គរ​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ​កាលពី​វេលា​ម៉ោង​៥​និង​២០​នា​ទី​ព្រឹក ថ្ងៃ​ទី​២៤ ឧសភា ២០១៥

រាជធានីភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ដោយសារ​តែ​ជំងឺ​ខ្យល់គរ​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ​កាលពី​វេលា​ម៉ោង​៥​និង​២០​នា​ទី​ព្រឹក ថ្ងៃ​ទី​២៤ ឧសភា ២០១៥ នៅ​ក្នុង​សំណង់​ការដ្ឋាន​ផ្ទះ​លេខ​៤EZ ផ្លូវ​លេខ​១៩ ក្រុម​ទី​១៧ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

តាម​ប្រ​ភ​ព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មាន​ឈ្មោះជួប វ៉ែន អាយុ​៥២​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មាន​ស្រុ​កំណើត​នៅ​ភូមិ​កំពង់​ឈូក ឃុំ​កំពង់​ឈូក ស្រុក​កោះអណ្តែត ខេត្តតាកែវ ត្រូវ​បាន​កម្មករ​ដែល​ធ្វើការ​ជាមួយ​គ្នា​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ប៉ៅ​អ៊ី​ក្នុង​ការដ្ឋាន​ខាងលើ​។​ នៅ​​ព្រឹក​នោះ​ ​បុរស​កម្មករ​សំណង់​ម្នាក់​ដែល​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​ជាមួយ​គ្នា​បាន​ដើរទៅ​ដាស់​បុរស​រងគ្រោះឱ្យ​ក្រោក តែ​ជន​រង​គ្រោះ​មិន​ងើប​ឡើយ​ ដោយ​មានការ​សង្ស័យ​ក៏​បាន​ហៅ​គេឯង​ឱ្យមក​ជួយ​មើល​។​ ​ប្រភព​ដដែល​បាន​​បន្ត​ទៀត​ថា ពេល​ដែល​ក្រុម​កម្មករ​ក្នុង​ការដ្ឋាន​នោះ នាំ​គ្នា​មក​ជួយ​ដាស់​ នៅ​តែ​មិន​ព្រម​ក្រោក​ ​ហើយ​ក៏​អង្រួន​ដៃ ជើង​មើល​មាន​សភាព​រឹង​កំព្រឹស​មិន​កំរើក​ ទើបបាន​ដឹង​ថា ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។​

ក្រោយ​ពី​កម្លាំង​សម្ថ​កិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ និង​កោសល្យវិនិច្ឆយ​នៅ​នឹង​កន្លែង​កើតហេតុ​បានឃើញ​ថា បុរស​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​តែ​​​គាំងបេះដូង​ (​ខ្យល់គរ​)​។ ​ក្រោយ​ពី​មានការ​ត្រួតពិនិត្យ​អំពី​សំណាក់​កម្លាំង​សម្ថ​កិច្ច​រួច​ហើយ សព​​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។