ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​រឿង​បាត់​មាន់គក កើតជា​ជម្លោះ​ចាក់​​គ្នា​ដោយ​ផ្លែ​ដែកឆាប

8 ឆ្នាំ មុន

ខេត្តក្រចេះ​៖ ជម្លោះ​ដោយសារ​តែ​រឿង​លួច​មាន់គក​មួយក្បាល​ បានក្លាយជា​អំពើហិ.ង្សា​​រវាង​​​ខ្មែរ​អ៊ិស្លា​ម​ពីរ​នាក់​​ ​បណ្តាល​​ឲ្យ​ជន​ម្នាក់​រង​របួស​ធ្ងន់​

ខេត្តក្រចេះ​៖ ជម្លោះ​ដោយសារ​តែ​រឿង​លួច​មាន់គក​មួយក្បាល​ បានក្លាយជា​អំពើហិង្សា​​រវាង​​​ខ្មែរ​អ៊ិស្លា​ម​ពីរ​នាក់​​ ​បណ្តាល​​ឲ្យ​ជន​ម្នាក់​រង​របួស​ធ្ងន់​ ​ទទួល​រង​នូវ​ការ​ចាក់ប្រហារ​​ដោយ​​​​ផ្លែ​ដែកឆាប​ពី​ជន​ម្នាក់​ទៀត ​ហើយជន​ដៃ​ដល់​​​បាន​រត់​​គេចខ្លួន​បាត់​ស្រមោល ។

មន្ត្រីនគរបាល​ស្រុក​ឆ្លូង​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​ដែល​ផ្តើម​ចេញពី​ជម្លោះ​ដោយ​សារ​តែរឿងបាត់​មាន់​គកនេះ​ បាន​​កើត​​ឡើងនៅយប់​ថ្ងៃ​ទី​២៣ ឧសភា នៅក្នុង​ឃុំ​ពង្ររ ស្រុក​ឆ្លូង ​។ ​​ជន​រង​គ្រោះ​​​​ឈ្មោះ កូប រ៉​ន អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ ​នៅ​ឃុំ​ពង្ររ ស្រុក​ឆ្លូង ​រង​របួសធ្ងន់ ដោយ​ត្រូវ​ជន​ដៃដល់​​ប្រើ​​ផ្លែ​ដែកឆាប​ចាក់​​ត្រូវ​ដង​ខ្លួន​ច្រើន​កន្លែង និង​​បញ្ជូន​មក​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​បង្អែក​ឆ្លូង​ ។

មន្ត្រីនគរ​បាល​​បន្ត​ថា ​ដោយសារតែ​​ជន​ដៃដល់​​​ចោទ​ជនរង​គ្រោះ​ថាបាន​លួច​មាន់គក​របស់​ខ្លួនទៅ​មួល​.​ក​​ឱ្យងាប់យក​ទៅ​លក់​ ។ ទើប​​បង្ក​ទៅជាជម្លោះ និង​ឈាន​ដល់​ការ​ចាក់​​​គ្នា​បែប​នេះ ។

លោក​វរ​សេនី​យ៏​ត្រី ឌួ​ង សុ​ទ្ធី អធិការ​នគរបាល​ស្រុក​ឆ្លូង ​បញ្ជាក់​ថា ជន​ដៃដល់ដែល​កំពុង​រត់គេច​ខ្លួននោះ ​​នគរបាល​បាន​កំណត់​អត្តសញ្ញាណ​រួច​ហើយ​ ​និង​ស្រាវជ្រាវតាម​រក​​ចាប់ខ្លួន មកផ្តន្ទាទោស​តាម​ច្បាប់ ៕