ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​វ៉ា​រិ​ន​ប្រមូល​គ្រាប់​មិន​ទាន់​ផ្ទុះ ​និង​អាវុធយុទ្ធភណ្ឌ​ជំនាន់​ប៉ុ​ល​ពត​យកទៅ​កម្ទេច​ចោល

8 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ ​តំបន់​សង្គ្រាម​រ៉ាំ​រ៉ៃ​យូរ​ជាងគេ​នៅ​ខេត្តសៀមរាប គឺ​ស្រុក​វ៉ា​រិ​ន​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ស្រុក​អន្លង់​វែង ហើយ​បច្ចុប្បន្ន​អ​ជ្ញា​ធរ​កំពុង​សហការ​ជាមួយ​​ប្រជាពលរដ្ឋ​ប្រមូល​គ្រាប់​មិន​ទាន់​ផ្ទុះ ​និង​

ខេត្តសៀមរាប​ ៖ ​តំបន់​សង្គ្រាម​រ៉ាំ​រ៉ៃ​យូរ​ជាងគេ​នៅ​ខេត្តសៀមរាប គឺ​ស្រុក​វ៉ា​រិ​ន​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ស្រុក​អន្លង់​វែង ហើយ​បច្ចុប្បន្ន​អ​ជ្ញា​ធរ​កំពុង​សហការ​ជាមួយ​​ប្រជាពលរដ្ឋ​ប្រមូល​គ្រាប់​មិន​ទាន់​ផ្ទុះ ​និង​អាវុធយុទ្ធភណ្ឌ​ផ្សេង​ៗ​ទៅ​រក្សា​ទុក​ឲ្យ​ជំនាញ​ស៊ី​ម៉ាក់​កម្ទេច​ចោល ។

​ការចុះ​ទៅ​ត្រួតពិនិត្យ​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​ពលរដ្ឋ​បាន​រាយ​ការណ៍​នោះបាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២៣​ ឧសភា​ ២០១៥​ នៅ​ចំណុច​ដី​បង្កបង្កើន​ផល​របស់​ពលរដ្ឋ អណ្តូង​ចាន់ ក្នុងភូមិ​វត្ត ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ​។

លោក​វរសេនីយ៍ទោ ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន​បាន​ប្រាប់​កោះសន្តិភាពតាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី២៤ ​ឧសភា​ ២០១៥​នេះ​ថា ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភពី​​លោកស្នងការ​ខេត្ត​អំពី​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​តំបន់​ធ្វើស្រែ​ចំការ​របស់​ប្រជា​ពលរដ្ឋ​ ​លោកស្នងការ​​បាន​ឲ្យ​កម្លាំង​របស់​លោក​ចុះ​ទៅ​ប្រមូល​បាន​គ្រាប់​ចំរុះ​ប្រភេទ​ធំ​ៗ​​​ចំនួន​៨០​គ្រាប់​ និង​គ្រាប់​AK​ ចំនួន​៥០​គ្រាប់ ​យក​ទៅ​កម្ទេច​ចោល​។

​ប៉ុន្តែ​មាន​ពលរដ្ឋ​ខ្លះ​រក្សា​ទុក​អាវុធ​ផ្សេង​ៗ​ខុសច្បាប់​នៅ​ក្នុងផ្ទះ ទើប​កម្លាំង​នគរបាល​ស្រុកសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ណែនាំ​ដល់​​​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ច្បាប់ទម្លាប់ និងច្បាប់​ស្តី​ភូមិ​-ឃុំ​មាន​សុវត្ថិភាព ហើយ​ក៏​បាន​ពន្យល់​ឲ្យ​​​ប្រជាពលរដ្ឋប្រគល់​គ្រាប់​មិន​ទាន់​ផ្ទុះ និង​អាវុធ​ផ្សេង​ៗ​ឲ្យ​សមត្ថកិច្ច ព្រោះ​ការ​រក្សា​ទុក​នូវ​អាវុធ​ខុសច្បាប់ជា​អំពើ​ល្មើសច្បាប់​។​

លោក​បន្ថែម​ថា ក្នុង​មួយ​វគ្គ​កម្លាំង​នគរបាល​​ប្រមូល​បានគ្រាប់​មិន​ទាន់​ផ្ទុះ​ពី​៧០​គ្រាប់​ទៅ​១០០​គ្រាប់ ​និង​អាវុធ​កែ​ច្នៃផ្សេង​ៗ​ទៀត​មួយ​ចំនួន​ផង​ដែរ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ​​ស្រុក​វ៉ា​រិ​ន​ជា​ស្រុក​មួយ​ដាច់​ស្រ​យាល​ និង​មាន​ចម្ងាយ​ប្រមាណ​ជា​៧០​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ក្រុង​សៀមរាប​នៅ​ភាគ​ខាងជើង​នៃ​ខេត្តសៀមរាប រីឯ​ពលរដ្ឋ​នៅ​តំបន់​នោះ​និយម​ប្រកប​របរ​ធ្វើស្រែ​ចំការ​ជា​ត្រីមុខ​៕ ​