ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ទៅ​លួច​ម៉ូតូ​ក្នុង​វត្ត​ពេល​យប់​ត្រូវ​ម្ចាស់​គេ​ទាន់​វាយ​ឡើង​ទ្រម​ខ្លួន ព្រឹក​ឡើង​ទើប​ប្រគល់​ទៅ​ឱ្យ​ប៉ូ​លិស​ប៉ុស្តិ៍​ចតុមុខ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរ​រ​លួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​ក្រុម​និស្សិត ​និង​កូនសិស្សលោក​នាំ​គ្នា​ដេញចាប់​បាន ​និង​វាយ​ឡើង​ទ្រម​ខ្លួន​ រួច​ចង​ទុក​មួយ​យប់ ​លុះ​ព្រឹក​ឡើង​ទើប​ប្រគល់​ទៅ​ឱ្យ​ប៉ូ​លិ​ស

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរ​រ​លួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​ក្រុម​និស្សិត ​និង​កូនសិស្សលោក​នាំ​គ្នា​ដេញចាប់​បាន ​និង​វាយ​ឡើង​ទ្រម​ខ្លួន​ រួច​ចង​ទុក​មួយ​យប់ ​លុះ​ព្រឹក​ឡើង​ទើប​ប្រគល់​ទៅ​ឱ្យ​ប៉ូ​លិ​ស ក្រោយ​ពី​រូបគេ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ា​កនិច​ ពណ៌​ស មួយ​គ្រឿង​ មិន​បាន​សម្រេច ​ដោយ​ម្ចាស់​គេ​ទាន់​​។ ​

ករណី​ចោរលួច​ម៉ូតូ​នេះ​ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ​កាលពី​វេលា​ម៉ោង​៣​​រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៤ ឧសភា ២០១៥ នៅ​ចំណុច​កុដិ​លេខ​១២ ក្នុង​វត្ត​បទុម​វ​តី ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា និស្សិត​ជន​រងគ្រោះ​ឈ្មោះ​ធុច វ៉ាន់នីដា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ដែល​ជា​ម្ចាស់​​ម៉ូតូ​ម៉ាក​និច ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CR-4596 ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ​លី សុខ​លី​ន អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​​មួយ​គ្រឿង​ ​ហើយ​អូស​ចេញពី​កុដិ​ ក៏ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោឡោ​ឡើង​ និង​នាំ​គ្នា​ដេញចាប់​បាន​ភ្លាម​ៗ​តែ​ម្តង​។ ​

​ដោយ​សំអាង​ទៅ​លើ​ពាក្យបណ្តឹង​របស់​និស្សិត​រង​គ្រោះ​ និង​សាក្សីគ្រប់គ្រាន់​នោះ ក៏​បាន​កសាង​សំណុំរឿង ​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិ​ការ​ដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ជា​បន្ត​ទៅ​ទៀត​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព