ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លប​កន្ទុយ​កណ្តុរ​កំពុង​វាយលុក​ចូល​ក្នុង​ដៃ​ព្រែក​កំពង់បាយ​ជា​តំបន់​មច្ឆា​សមុទ្រ​គ្រប់​ប្រភេទ​ពង​និង​កូន

8 ឆ្នាំ មុន

ខេត្តកំពត​ ៖ លប​កន្ទុយ​កណ្តុរ ជា​ប្រភេទ​លប​ម្យ៉ាង​ដែល​អ្នកនេសាទ​សមុទ្រ​នៅ​ប្រទេស​កម្ពុជា​ពុំ​ធ្លាប់​ប្រើប្រាស់​ឡើយ​ គឺ​ធ្លាប់តែ​ប្រើប្រាស់​ជា​លប​ធម្មតា​ ធ្វើ​អំពី​កូន​ឈើ​ទន់​ៗ​ហើយ​មាន​ប្រើស​តែ​មួយ

ខេត្តកំពត​ ៖ លប​កន្ទុយ​កណ្តុរ ជា​ប្រភេទ​លប​ម្យ៉ាង​ដែល​អ្នកនេសាទ​សមុទ្រ​នៅ​ប្រទេស​កម្ពុជា​ពុំ​ធ្លាប់​ប្រើប្រាស់​ឡើយ​ គឺ​ធ្លាប់តែ​ប្រើប្រាស់​ជា​លប​ធម្មតា​ ធ្វើ​អំពី​កូន​ឈើ​ទន់​ៗ​ហើយ​មាន​ប្រើស​តែ​មួយ គេ​ធ្វើ​លប​ឈើ​នេះ​មាន​ពីរ​ប្រភេទ ប្រភេទ​ទី​១​-​គេ​ធ្វើ​សំរាប់​ដាក់​​យក​ក្តាមថ្ម​ ឬ​ក្តាមសេះ ប្រភេទ​ទី​​២​-​គេ​ធ្វើ​សំរាប់​ដាក់​ត្រី​ ឬ​មឹក ប៉ុន្តែ​ប្រភេទ​លប​ដាក់​ត្រី​ និង​មឹក​នេះ​គេ​ធ្វើ​ធំ​ជាង​លប​ដាក់​ក្តាម ។

មក​ដល់​បច្ចុប្បន្ន​នេះ​ ប្រភេទ​លប​នេសាទ​ទាំង​ពីរ​ប្រភេទ​ខាងលើ​ត្រូ​វបាន​អ្នកនេសាទ​សមុទ្រ​មួយ​ចំនួន​ធំ​ឈប់​ប្រើប្រាស់​ហើយ ពី​ព្រោះ​លប​ប្រភេទ​នេះ បើ​លប​ក្តាម​គឺ​ចូល​តែ​ក្តាម​មួយ​មុខ​ទេ​ មិន​អាច​ចូល​មច្ឆា​ចម្រុះ​បាន​ទេ​ ។ ដូច្នេះ​ទើប​ក្រុម​អ្នកនេសាទ​ផ្នែក​ខាង​រក​​ស៊ី​ដាក់​លប បច្ចុប្បន្ន​ភាគច្រើន​គេ​ទិញ​លប​ប្រភេទ​ថ្មី​ គឺ​លប​កន្ទុយ​កណ្តុរ​ ផលិត​នៅ​ប្រទេស​វៀតណាម ដែល​លប​ប្រភេទ​នេះ​ប្រើ​ដោយ​សរសៃអំបោះ​នីឡុង​មាន​ក្រឡា​មួយ​ហ៊ុន​កន្លះ​ទៅ​ពីរ​ហ៊ុន បណ្តោយ​ប្រ​វែង​ពី​​៨ ទៅ​១០​​មែ​ត្រ​ ហើយ​មាន​ប្រើស​សងខាង​ ជា​ច្រើន​អាច​ចូល​មច្ឆា​ចម្រុះ​គ្រប់​ប្រភេទបាន ។

ប្រភេទ​លប​ថ្មី​នេះ​ត្រូវ​បាន​ក្រសួងកសិកម្ម​ រុក្ខា​ ប្រ​ម៉ា​ញ់​ និង​នេសាទ​ ​ចេញ​សា​រា​ចរណ៍​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ធ្វើ​អាជីវកម្ម​នេសាទ​​ក្នុង​ដែនសមុទ្រ​កម្ពុជា​ ពិ​សេ​​ស​សមុទ្រ​ខេត្តកំពត​នេះ​តែ​ម្តង ។ នៅ​ពេល​ថ្មី​ៗ​នេះ​គេ​ឃើញ​អ្នកនេសាទ​ដែល​ប្រើ​ប្រា​​​ស់លប​ប្រភេទ​ថ្មី​នេះ​ចូល​មក​ធ្វើ​អាជីវកម្ម​នៅ​តាម​ដៃ​ព្រែក​តំបន់​ទឹក​រាក់ និង​ជា​កន្លែង​មច្ឆា​សមុទ្រ​គ្រប់​ប្រភេទ​ពង​ និង​កូន​ផង​ដែរ ។

ការ​ចូល​មក​នេសាទ​ក្នុង​ដៃ​ព្រែក​ដោយ​ប្រើប្រាស់​ឧប្បករណ៍​នេសាទ​ខុសច្បាប់​ខាងលើ​ គេ​ពុំ​ឃើញ​មន្ត្រី​ជំនាញ​ខាង​ជលផល និង​ស្ថាប័ន​ពាក់​ព័ន្ធ​​ធ្វើការ​ផ្សព្វផ្សាយ​ដល់​អ្នក​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ទាំងនោះ​ ឬ​មាន​វិធាន​ការណ៍​អ្វី​នោះ​ឡើយ​ ។ ផ្ទុយ​ទៅ​វិញ អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​គេ​ឃើ​​ញ​នៅ​តែ​មាន​ក្រុម​អ្នកនេសាទ​ចូល​មក​ធ្វើ​នេសាទ​នៅ​ចំណុច​ហាមឃាត់​ខាងលើ​​​យ៉ាង​អនា​ធិប​តេយ្យ​​ដែល ​។

ជុំវិញ​ការ​ធ្វើ​នេសាទ​ក្នុង​តំបន់ហាមឃាត់​(​ដៃ​ព្រែក​)​ខាងលើ ភ្នាក់ងារ​យើង​បាន​ភ្ជាប់​ទូរ​សព្ទ័​ទៅ​លោក​ស សា​រិ​ន​នាយ​ខ​ណ្ឌ័​រដ្ឋបាល​ជល​ផល​ខេត្ត​ដើម្បី​សុំ​ការ​បំភ្លឺ​លើ​ករណី​នេះ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ដែរ ដែល​ទូរ​សព្ទ័​របស់​លោក​ជាប់រវល់​រហូត​មិន​បាន​បកស្រាយ​បំភ្លឺ​ដល់​អ្នក​យក​ព័ត៌​មាន​យើង​ឡើយ ៕