ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ជាង​៣០០​នាក់​ជិះ​កង់​ដង្ហែ​ក្បួន​ក្នុង​ក្រុង​សៀម​រាប​​ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​

8 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ ក្រុម​យុវជន ​និង​យុវតី​ជាង​៣​រយ​នាក់ មក​ពី​តាម​បណ្ដា​ខេត្ដ​ផ្សេង​ៗ និង​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​ជិះ​កង់​នៅ​តំបន់​ទេសចរ​ណ៍អង្គរ ដើម្បី​រៃអង្គាសប្រាក់ ជួយ​ឧ​ត្ថ​ម្ភ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា

ខេត្តសៀមរាប​ ៖ ក្រុម​យុវជន ​និង​យុវតី​ជាង​៣​រយ​នាក់ មក​ពី​តាម​បណ្ដា​ខេត្ដ​ផ្សេង​ៗ និង​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា​ជិះ​កង់​នៅ​តំបន់​ទេសចរ​ណ៍អង្គរ ដើម្បី​រៃអង្គាសប្រាក់ ជួយ​ឧ​ត្ថ​ម្ភ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ឬ​ពេទ្យ​កុមារ​ជ័យ​វ​រ្ម​នទី​៧ ព្រមទាំង​ដើម្បី​សុខភាព បរិស្ថាន និង​បង្ហាញ​ពី​ការ​សាមគ្គីភាព​គ្នា​ផង​ដែរ ។

ការ​ដង្ហែ​​ក្បួន​ជិះ​កង់​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ទី​២៤​ ឧសភា ​២០១៥​ ក្នុង​ក្រុង​សៀមរាប ដោយ​ដង្ហែចេញពី​ចំណុច​ផ្សារ​សាមគ្គីកាត់​តាម​បណ្ដា​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួនក្នុង​ក្រុង​សៀមរាបឆ្ពោះទៅ​កាន់​តំបន់​ប្រាសាទ​អង្គរវត្ដ ។

អ្នក​រៀបចំ​កម្មវិធី​លោក គី​ម ប៊ុ​ន​ថា​ន់ ​ប្រាប់​កោះសន្តិភាព​នៅ​កន្លែង​ហែក្បួន​ជិះ​កង់​នោះ​ថា ក្រុម​យុវជន​ និង​យុវតី​ទាំងនោះ​មក​ពី​តាម​បណ្ដា​ខេត្ដ​ផ្សេង​ៗ​ដូច​ជា ខេត្ដសៀមរាប បាត់ដំបង និង​រាជធានី​ភ្នំពេញ ដោយ​ពួក​គេ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​របស់​គាត់​។​

លោក​បន្ត​ថា  ក្នុង​ព្រឹត្ដិការណ៍​ជិះ​កង់​ដង្ហែ​ក្បួន​នេះ គឺ​ដើម្បី​រៃ​អង្គាសប្រាក់​ផ្ដល់​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា និង​បង្ហាញ​ពី​​សាមគ្គីភាព ព្រមទាំង​ដើម្បី​បរិស្ថាន​ និង​សុខភាព​ផង​ដែរ​។ លោក គី​ម ប៊ុ​ន​ថា​ន់ បញ្ជាក់​ទៀត​ថា ថវិកា​ដែល​បាន​មក​ពី​សប្បុរ​ជន​ និង​ការ​ជិះ​កង់​ទាំងនេះ សល់​ពី​ចំណាយ លោក​នឹង​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា ឬ​មន្ទីរពេទ្យ​កុមារ​ជ័យ​វ​រ្ម​នទី​៧​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

    ​