ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​សាមណេរមួយ​អង្គត្រូវគេ​​លួច​ធ្វើ​គុត​​ ពេលកំពុង​រៀន​ទន្ទេញ​ព្រះធម៌

8 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ សាមណេរ​មួយ​អង្គ​ព្រះ​នាម ឆើត រ៉ា​វ៉ា​ន់ ព្រះ​ជន្ម​១៨​វស្សា មាន​ទីលំនៅ​ភូមិ​ស្រា​ម ឃុំ​ទំនប់ ស្រុក​បា​ធា​យ ត្រូវ​បាន​គេ​លួច​ធ្វើគុត​ដោយ​ប្រើ​ដំបងវាយ​លើ​ព្រះ​កាយ​យ៉ាង​ចាស់ដៃ​រហូតអនិច្ចធម្ម ។

ខេត្តកំពង់ចាម​ ៖ សាមណេរ​មួយ​អង្គ​ព្រះ​នាម ឆើត រ៉ា​វ៉ា​ន់ ព្រះ​ជន្ម​១៨​វស្សា មាន​ទីលំនៅ​ភូមិ​ស្រា​ម ឃុំ​ទំនប់ ស្រុក​បា​ធា​យ  ត្រូវ​បាន​គេ​លួច​ធ្វើគុត​ដោយ​ប្រើ​ដំបងវាយ​លើ​ព្រះ​កាយ​យ៉ាង​ចាស់ដៃ​រហូតអនិច្ចធម្ម ។  ហេតុ​​ការ​ណ៍​នេះ​​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៥​ព្រឹក​ ​ថ្ងៃ​ទី​២៣ ឧសភា ២០១៥ ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​គោក​ពង្រ ហៅ​វត្ត​ស្រា​ម ក្នុងភូមិ​ក្រាំង ឃុំ​ស្រម៉ ស្រុក​ជើងព្រៃ។

​លោក​វរ​សេនី​យ៍ត្រី យ៉ែ​ម សុផល អធិការរង​នគរបាល​ស្រុក​ជើងព្រៃប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ សាមណេ រ៉ា​វ៉ា​ន់ បាន​តើន​ឡើង​នៅ​ពេល​យប់ ដោយ​បាន​បើក​សៀវភៅ​រៀន​ទន្ទេញព្រះធម៌​ដើម្បី​ឲ្យចង​ចាំ​បាន​ច្រើន​ដូច​សព្វមួយដង ។ 

លុះដល់​វេលា​​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ក៏​ត្រូវ​​គេ​លួច​ធ្វើគុតដោយ​មាន​ស្នាម​វាយ​លើ​ព្រះ​កាយត្រូវជា​ច្រើន​កន្លែង​ ភ្លាម​ៗ​នោះ​មិន​មាន​អ្នក​ណាបានដឹង​ឡើយ ។ លោក​វរ​សេនី​យ៍​ត្រី យ៉ែ​ម សុផល  អធិការ​រង​នគរបាល​ស្រុក​ជើងព្រៃ ប្រាប់​បន្ត​ថា បន្ទាប់​មក​ស្រាប់តែមានការ​ភ្ញាក់ផ្អើល​ពេញ​វត្ត​តែ​ម្តង ហើយ​ព្រះ​ចៅអធិការ​វត្តប្រញាប់​រាយ​ការ​ណ៍​ទៅ​ប៉ុ​ស្តិ៍​រដ្ឋបាលឃុំ​ស្រម៉ ទើប​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ជា​បន្តបន្ទាប់ដោយ​បាន​សួរនាំ​សាក្សី​ទើប​ដឹង​ថា ជនសង្ស័យ​ជា​ឃាតករ​នោះ ​​ឈ្មោះ ញឹក វ​ណ្ណា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​សង្កែ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ជា​មនុស្ស​កើត​រោគ​ស​រសៃ​ប្រសាទ និង​ជា​អ្នក​ដាំ​ទឹកតែ​ឲ្យ​ព្រះសង្ឃ​នៅ​វត្ត​ស្រា​ម ។

​​ពេល​សមត្ថ​កិច្ច​ចុះ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ជន​សង្ស័យ​បាន​គេច​ខ្លួន​បាត់​មិន​ដឹង​ទៅ​ទី​ណា​ទេ​ សមត្ថកិច្ច​ក៏​បាន​ដាក់​​កម្លាំង​​ជា​ច្រើន​នាក់​តាម​ប្រមាញ់ ទីបំផុត​ជនសង្ស័យ​ត្រូវ​​​ចាប់ខ្លួន​បាននៅ​ព្រឹក​ថ្ងៃ​ដដែល​(២៣ ឧសភា​) ខណៈ​ពេល​​កំពុង​តែ​រត់គេចសំដៅ​ឆ្ពោះ​មក​កាន់​ភ្នំ​ជើងព្រៃដែល​មាន​ចម្ងាយ​ពី​វត្ត​ជាង​១០​គីឡូ​ម៉ែត្រ​ ​រួច​បាន​បញ្ជូន​មក​កាន់អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃដើម្បី​សួរនាំ​។

លោក​វរ​សេនី​យ៍​ត្រី យ៉ែ​ម សុផល អធិការរង​នគរបាល​ស្រុក​ជើងព្រៃបញ្ជាក់​ថា បុរស​សង្ស័យ​ជា​ឃាតករ​នោះ​ជា​មនុស្ស​កើតរោគ​ស​រសៃ​ប្រសាទ បាន​មក​នៅ​វត្ត​ស្រា​ម ក្នុង​អំឡុង​ឆ្នាំ​២០១៣ ជា​អ្នក​ដាំ​ទឹកតែឲ្យ​ព្រះ​សង្ឃ​​ឆាន់ ៕