ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ទូរស័ព្ទ និង​អាយ​ផេ​តយ​ក​ទៅ​លក់ ម្ចាស់​តាម​ទាន់​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង៖ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ឧសភា សាលាដំបូង​ខេត្ត បាន​សម្រេច​ឃុំ ខ្លួន​ជន​២​នាក់ ដាក់​ពន្ធនាគារ ពី​បទ​លួច​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង និង​អាយ​ផេ​ត​១​គ្រឿង

ខេត្តកំពង់ឆ្នាំង៖  កាលពី​រសៀល​ថ្ងៃ​ទី​២៣ ឧសភា  សាលាដំបូង​ខេត្ត បាន​សម្រេច​ឃុំខ្លួន​ជន​២​នាក់ ដាក់​ពន្ធនាគារ ពី​បទ​លួច​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង និង​អាយ​ផេ​ត​១​គ្រឿង កាលពី​យប់​ថ្ងៃ​ទី​២២ ឧសភា នៅ​ក្នុងភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។​   

​មន្ត្រី​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា ជន​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ សោម វណ្ណរ​ដ្ឋា អាយុ​២៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ បៀ​ន សំណាង ហៅ​ខួច អាយុ​១៦​ឆ្នាំ  ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។  កាលពី​យប់​ថ្ងៃ​ទី២២ ឧសភា  បាន​ធ្វើ​សកម្មភាពលួច​យក​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង និង​អាយ​ផេ​ត​១​គ្រឿង​របស់​ឈ្មោះ សោម ប៊ុ​ណ្ណា​រី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ដែល​ដាក់​សាក​ថ្ម​នៅ​លើ​តុ​ក្នុងផ្ទះ ។

​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា ជន​ទាំង​២​នាក់​នេះ​​ក៏​បាន​យក​ទៅ​លក់​នៅ​ហាង «ទី សា​រិ​ទ្ធ លក់​និង​ទិញ​ទូរស័ព្ទ» ស្ថិត​នៅ​ពាក់កណ្តាល​ផ្សារ​ក្រោម  ស្រប​ពេល​ជា​មូ​យ​គ្នា​នោះ ម្ចាស់​ទូរស័ព្ទ​ដែល​កំពុង​តាម​រក​ទូរស័ព្ទ​របស់​ខ្លួន​​ដែល​បាត់នោះ ​បានឃើញក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់​ខ្លូ​ន​តែ​ម្តង ។ ​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ទាំង​២​នាក់​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​​លួច​​ទូរស័ព្ទ​​​ និង​អាយ​ផេតនោះ​ប្រាកដ​មែន ។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ជាមួយ​វត្ថុ​តាង មាន​ ទូរស័ព្ទ​ដៃ​៣​គ្រឿង អាយ​ផេ​ត​១​គ្រឿង និង​ម៉ូ​តួ​១​គ្រឿង ៕