ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌមានជ័យ​បើក​វេទិកា​សាធារណៈ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​១០០​នាក់​នៅ​សង្កាត់​បឹង​ទំពុន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ២០១៥ អាជ្ញាធរ​ខណ្ឌមានជ័យ បាន​បើក​វេទិការ​សាធារណៈ​ពិគ្រោះ​យោបល់​ស្តី​ពី​គោលនយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​ ក្នុង​មូលដ្ឋាន​ជាមួយនឹង​ប្រជា​ពលរដ្ឋ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ២០១៥ អាជ្ញាធរ​ខណ្ឌមានជ័យ បាន​បើក​វេទិការ​សាធារណៈ​ពិគ្រោះ​យោបល់​ស្តី​ពី​គោលនយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​ ក្នុង​មូលដ្ឋាន​ជាមួយនឹង​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ ដែល​រស់នៅ​ក្នុង​ក្រុម​ទី​៥ ភូមិ​ត្នោត​ជុំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ក្រោម​​អធិបតីភាព​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ លោក​សួ​ស សា​រិ​ន ចៅសង្កាត់​បឹង​ទំពុន រួម​ទាំង​មន្ត្រីរាជការ មន្ត្រី​នគរបាល កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ និង​សមា​ជិត​សមាជិការ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ។

ឆ្លៀត​ក្នុង​ឱកាស​ខាងលើ​នេះ ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ពី​បញ្ហា​ផ្លូវថ្នល់​មួយ​ចំនួន​ក្នុង​មូលដ្ឋាន​ដែល​អាជ្ញាធរ​មិន​ទាន់​បាន​កែសម្រួល​ឱ្យ​បាន​ល្អ ពោល​​គឺ​មាន​ស្ថានភាព​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ជា​ពិសេស​ផ្លូវ​មួយ​ខ្សែ​ត្រង់​ផ្លូវ​វត្ត​អង្គ​ពោធិ៍​ញាន ដែល​បច្ចុប្បន្ន​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ​ដោយ​សារ​តែ​​រថយន្ត​ធុន​ធំ​ជា​ច្រើន តែងតែ​បើក​កាត់​ទីនោះ ជា​ហេតុ​ធ្វើ​ឱ្យ​ផ្លូវ​ប៉េ​តុង​មិន​អាច​ទ្រ​នូវ​ទម្ងន់​របស់​រថយន្ត​បាន ​ទើបត្រូវ​បាក់បែក​រង​ការ​ខូចខាត​តែ​ម្តង​​ទៅ ដូចនេះ​ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ មេត្តា​ធ្វើ​យ៉ាងណា​រាំង​ស្ទាក់ ចំពោះ​រថយន្ត​ធុន​ធំ​ផង ដែល​បច្ចុប្បន្ន​កំពុង​បើកបរ​ឆ្លងកាត់​ផ្លូវ​ប៉េ​តុង ក្នុង​មូលដ្ឋាន​ជា​ច្រើន ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព