ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លក់​ដី​មួយ​ចំហៀង​​នៅ​មន្ទីរ​ព័ត៌​មាន​ខេត្ត​កោះ​កុង នៅ​តែ​មាន​បញ្ហា​ចោទ​សួរ

8 ឆ្នាំ មុន

ខេត្ត​កោះ​កុង ៖ មន្ត្រី​មួយ​ក្រុម​នៅ​សាលា​ខេត្ត​កោះ​កុង ប្រាប់​តាម​រយៈ​កោះ​សន្តិ​ភាព​ថា មន្ទីរ​ព័ត៌​មាន​ខេត្ត​ស្ងាត់​ៗ​លក់​ដី​អស់​ជិត​មួយ​ចំហៀង​ឱ្យ​ឯក​ជន ដោោយ​អត់​មាន​ដេញ​ថ្លៃ​ជា​សាធារណៈ​សោះ ។

ខេត្ត​កោះ​កុង ៖ មន្ត្រី​មួយ​ក្រុម​នៅ​សាលា​ខេត្ត​កោះ​កុង ប្រាប់​តាម​រយៈ​កោះ​សន្តិ​ភាព​ថា មន្ទីរ​ព័ត៌​មាន​ខេត្ត​ស្ងាត់​ៗ​លក់​ដី​អស់​ជិត​មួយ​ចំហៀង​ឱ្យ​ឯក​ជន ដោយ​អត់​មាន​ដេញ​ថ្លៃ​ជា​សាធារណៈ​សោះ ។ ដី​នោះ​មាន​ក្បាល​បណ្តោយ​តាម​ផ្លូវ​១០០​ម៉ែត្រ ជម្រៅ​៩០​ម៉ែត្រ កាត់​លក់​អស់​ក្បាល​៤០​ម៉ែត្រ ជម្រៅ​៩០​ម៉ែត្រ ដែល​ខ្លះ​ថា បាន​ជិត​១​លាន​ដុល្លារ ខ្លះ​ទៀតថា ជាង​១​លាន​ដុល្លារ ។

ប្រភព​ដដែល​ប្រាប់​ថា ដោយ​សារ​លក់​ស្ងាត់ៗ​មិន​អាច​ដឹង​ពី​ចំនួន​លក់​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ដឹង​ថា ក្រុម​ហ៊ុន​ណា​មួយ​ជា​អ្នក​ទិញ​ដែរ ។

មន្ត្រី​ដដែល​ប្រាប់​តាម​ទូរស័ព្ទ​ថា ពួក​គេ​បាន​សួរ​ទៅ​មន្ត្រី​នៅ​មន្ទីរ​ព័ត៌​មាន​ដែរ ប៉ុន្តែ​គ្មាន​មន្ត្រី​ណា​មួយ​ហ៊ាន​និយាយទេ ហើយ​ពួក​គេ​ក៏​មិន​អាច​ធ្វើ​របាយ​ការណ៍​ដាក់​ជូន​ថ្នាក់​ខេត្ត​ជ្រាប​បាន​ដែរ ព្រោះ​ជា​ការ​សម្ងាត់​ពេក ។

ពួក​គេ​ថា បើ​លក់​ដោយ​ដេញ​ថ្លៃ​ ទើប​មិន​មានអ្វី​សង្ស័យ​លើ​បញ្ហា​ពុក​រលួយ ៕