ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​​សម្រេចឃុំខ្លួន​បុរស​ដុត​ផ្ទះ​ខ្លួនឯង ព្រោះ​ខឹង​ប្រ​ព​ន្ឋ​មិន​ដាំបាយ​ឱ្យ​ហូប

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង៖ សាលាដំបូង​ខេត្ត សម្រេច​ឃុំខ្លួន​បុរស​ម្នាក់ដាក់​​ពន្ធនាគារ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ឧសភា

ខេត្តកំពង់ឆ្នាំង៖ សាលាដំបូង​ខេត្ត សម្រេច​ឃុំខ្លួន​បុរស​ម្នាក់ដាក់​​ពន្ធនាគារ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ឧសភា  ក្នុង​បទចោទប្រកាន់​ប្រើ​អំពើ​ហិង្សា និង​ដុត​ផ្ទះ​ខ្លួនឯង  កាលពី​យប់​ថ្ងៃ​ទី​២២ ឧសភា ។

​មន្ត្រី​នគរបាល​ក្រុង​កំពង់ឆ្នាំង បានឱ្យ​ដឹង​ថា  បុរស​ឈ្មោះ គ្រុយ យឿ​ន អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ទី​៦ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង និង​ប្រពន្ធ​ឈ្មោះ កិ អ៊ី​ម អាយុ​៤៧​ឆ្នាំ។  មុន​ពេល​កើតហេតុ  បុរស​រូប​នេះ​ ពេល​ត្រឡប់​មក​ពី​ផឹកស៊ី​ស្រវឹង​ជោក  ប្រពន្ធ​ឃើញ​ក៏​រត់​ទៅ​សម្ងំ​ពួន​នៅផ្ទះ​ម្តាយមីង ដោយសារ​ខ្លាច​ប្តី​វាយ​ធ្វើបាប ព្រោះ​ជា​រឿយៗ​​ឱ្យ​តែ​ផឹក​ស្រវឹង​ម្តង​ៗ​រករឿង​ឈ្លោះ និង​វាយ​ធ្វើបាប​ប្រពន្ធ​កូន ។ ខណៈ​បុរស​ជា​ប្តី​រូប​នេះ​មក​ដល់​ផ្ទះ​រកប្រពន្ធ​មិនឃើញ និង​បើក​ឆ្នាំងបាយ​មិនឃើញ​មាន​បាយ​ផង​នោះ ក៏​ខឹង​ច្រឡោត រួច​ក៏​ស្ទុះ​ទៅ​យក​ចង្កៀងប្រេងកាត​ចាក់​លើ​ជ​ញ្ជាំ​ផ្ទះស្លឹក​ដុត​តែ​ម្តង ។

ពេល​ភ្លើង​កំពុង​ឆេះ​ប្រពន្ធ​ដែល​សម្ងំ​​ពូន​នៅ​​ឯផ្ទះ​ម្តាយមីង​ឃើញ​ក៏​ស្រែក​ឆោឡោ​ឡើង ហើយ​អ្នក​ជិតខាង​ក៏​នាំ​គ្នា​ទៅ​ជួយ​ពន្លត់​ទាន់​ពេល  ។ ទោះបីជាយ៉ាង​ណាក្តី អគ្គិភ័យ​គ្រាន់តែ​ឆេះ​អស់​ជញ្ជាំង​ផ្ទះ​មួយ​ចំហៀង​តែ​ប៉ុណ្ណោះ ។  

​ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​ដាក់​ពាក្យ​ប្តឹង​បុរស​ជា​ប្តី ក្នុង​បទ​ប្រើ​អំពើ​ហិ​ង្ស​ក្នុង​គ្រួសារ ទើបសមត្ថកិច្ច​ចាប់​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី  នៅទីបំផុត​​សាលាដំបូង​ខេត្ត​​ក៏​សម្រេច​ឃុំខ្លួន​ជា​បណ្តោះ​​អាសន្ន​​ ​៕