ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មងចំនួន​២០​ត្បូង​ត្រូវ​កម្លាំង​​រដ្ឋបាល​ជន​ផល​បង្ក្រាប​នៅ​រដូវ​បិទ​នេសាទ

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​ ៖ មង​ចំនួន​២០​ត្បូង ប្រមាណ​ជា​១០០០​ម៉ែត្រ ត្រូវ​បាន​កម្លាំង​​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង រួម​សហការ​ជាមួយ​កម្លាំង​​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ប៉ុស្តិ៍​កោះ​សំពាយ សៀម​បូក ធ្វើការ​រឹបអូស

ខេត្តស្ទឹងត្រែង​ ៖ មង​ចំនួន​២០​ត្បូង ប្រមាណ​ជា​១០០០​ម៉ែត្រ ត្រូវ​បាន​កម្លាំង​​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង រួម​សហការ​ជាមួយ​កម្លាំង​​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ប៉ុស្តិ៍​កោះ​សំពាយ សៀម​បូក ធ្វើការ​រឹបអូស​ ​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​​តំបន់​អភិរក្ស​សត្វ​ផ្សោត​សៀម​បូក និង​កោះ​ជ្រឹ​ម ដែល​ជា​តំបន់​ជួរ​ទន្លេមេគង្គ ហាមឃាត់​មិន​ឱ្យ​មានការ​នេ​សាទ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ។

លោក​ឌៀប បូ​រ៉ា នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៥ នេះ​ថា ជនល្មើស​បាន​ប្រើ​ឧបករណ៍​ជា​ប្រភេទ​មង​នេសាទ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​តំបន់ហាមឃាត់ ដែល​ក្រសួង​បាន​ប្រកាស​បិទ​នេសាទ​នៅ​ជួរ​ទន្លេ​មេគង្គ ចំណុច​​កោះ​សំពាយ  សៀម​បូក កោះ​ជ្រឹ​ម និង​ត្បូង​ខ្លា តាំងពី​ថ្ងៃ​ទី​០១ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែឧសភា ព្រោះ​ជា​តំបន់​អភិរក្ស​សត្វ​ផ្សោត​មាន​ចំនួន​៦​ទៅ​៧​ក្បាល កំពុង​រស់នៅ​ក្នុង​អន្លង់​ចំណុច​​៤​ខាងលើ​ ។

លោក​ឌៀប បូ​រ៉ា បាន​បន្ត​ទៀត​ថា ចំពោះ​ការ​បង្ក្រាប​នេះ​គឺ​រឹបអូស​បាន​តែ​មង​ចំនួន​២០​ត្បូង ស្មើ​ប្រមាណ​ជា​១០០០​ម៉ែត្រ​ប៉ុណ្ណោះ រីឯ​ជនល្មើស​មិន​អាច​ចាប់ខ្លួន​បាន​ឡើយ ព្រោះ​ខណៈ​ពេល​ចុះ​ទៅ​កន្លែង​កើតហេតុ បណ្តាញ​របស់​ក្រុម​ជនល្មើស​បាន​រាយការណ៍​ទៅ​ក្រុម​របស់​ពួក​គេ​បាត់​ហើយ ធ្វើ​ឱ្យ​កម្លាំង​​សម​ត្ថ​កិច្ច​ពិបាក​ក្នុង​ការ​ចាប់ខ្លួន​ ។

លោក​បាន​បន្ត​ទៀត​ថា តំបន់ហាមឃាត់​ទាំង​៤​ខាងលើ​នេះ មិនមែន​មិន​ឱ្យ​ប្រជា​ពល​ដ្ឋ​នេសាទ​នោះ​ទេ តែ​ហាមឃាត់​ក្នុង​រដូវ​បិទ​នេសាទ ដោយឡែក​នៅ​រដូវ​បើក​នេសាទ ប្រជា​នេសាទ​អាច​នេសាទ​ឡើង​វិញ​ជា​ធម្មតា​តាម​ការ​កំណត់​របស់​ក្រសួង​ ។

​គួរ​បញ្ជាក់​ថា នៅ​តំបន់​ជួរ​ទន្លេមេគង្គ ខេត្តស្ទឹងត្រែង មាន​តំបន់​អភិរក្ស​សត្វ​ផ្សោត​ឈើទាល​ធំ នៅ​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ និង​តំបន់​អភិ​ក្ស​សត្វ​ផ្សោត​កោះ​សំពាយ សៀម​បូក កោះ​ជ្រឹ​ម ត្បូង​ខ្លា ស្ថិត​នៅ​ស្រុក​សៀម​បូក ជាប់​ព្រំប្រទល់​ខេត្តក្រចេះ ដែល​ជា​តំបន់​មាន​សត្វ​ផ្សោត​រស់នៅ​ច្រើន ។

​តាម​ប្រ​ភ​ព​​ព័​ត៌​មានបាន​ឱ្យ​ដឹង​ថា ជួរ​ទន្លេមេគង្គ​តំបន់​អភិរក្ស​សត្វ​ផ្សោត​ត្រូវ​បាន​ក្រុម​ជនល្មើស​មួយ​ក្តាប់​តូច​កំពុង​ធ្វើ​សកម្មភាព​រាយ​មង​នេសាទ​ត្រី​ខ្វាត់ខ្វែង​តាម​ដង​ទន្លេ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ក្នុង​រដូវ​បិទ​នេសាទ​នេះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សត្វ​ផ្សោត ៕​