ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​Copy «Contacts» ​របស់​ទូរស័ព្ទ​ iPhone

8 ឆ្នាំ មុន

តាម​រយៈ​ការ​ប្រើ​iTune Sync អ្នក​អាច​Copy​នូវ​Contacts ពី​ទូរស័ព្ទ​របស់​ខ្លួន ទៅ​ដាក់ ក្នុង​Contact ដែល​ស្ថិត​នៅ​លើ​កុំ​ព្យូ​រ​ទ័​របា​ន​។ គ្រប់​ព័ត៌មាន​ទាំងអស់​ដែល​មាន​ក្នុង​Contacts

តាម​រយៈ​ការ​ប្រើ​ iTune Sync អ្នក​អាច​ Copy​ នូវ​ Contacts ពី​ទូរស័ព្ទ​របស់​ខ្លួន ទៅ​ដាក់ ក្នុង​ Contact ដែល​ស្ថិត​នៅ​លើ​កុំ​ព្យូ​រ​ទ័​របា​ន​ ។ គ្រប់​ព័ត៌មាន​ទាំងអស់​ដែល​មាន​ក្នុង​Contacts ផ្ទាល់ខ្លួន​របស់​អ្នក រាប់​បញ្ចូល​ទាំង​ឈ្មោះ លេខ​ទូរស័ព្ទ អាសយដ្ឋាន​ និង​ E-mail ​ផ្សេង​ៗ នឹង​ត្រូវ​ Copy​ ចេញ​មក​ដោយ​ស្វ័យប្រវត្តិ​ក្នុងអំឡុងពេល​នៃ​ការ​ដំណើរការ​តាម​ប្រព័ន្ធ​ខាងលើ​ជា​មិន​ខាន ។

របៀប​អនុវត្ត​កិច្ចការ​នេះ​រួម​មាន​៖
១-​ចុច​ ឬ​ Click ​ពីរ​ដង​ទៅ​លើ​ iTunes ​នៅ​លើ​កុំ​ព្យូ​រ​ទ័​រ ដែល​បាន​ Install រួច ។
២-​ភ្ជាប់​ខ្សែ​ទិន្នន័យ​ iPhone ​ទៅ​ផ្នែក​ខាងក្រោម​ទូរស័ព្ទ​របស់​អ្នក ហើយ​ចុង​ម្ខាង​នៃ​ខ្សែ​ទិន្នន័យ​ទៅ​រន្ធ​ USB ​នៅ​លើ​កុំ​ព្យូ​រ​ទ័​រ ។
៣-​ជ្រើសរើស​យកពាក្យ​ iPhone​ ពី​ក្នុង​បញ្ជី​គ្រឿង​អេ​ឡិច​ត្រូ​និក​ ឬ​ Devices នៃ​ផ្នែក​ខាងឆ្វេង Window iTunes ។
៤-​ចុច ​ឬ​ Click ​លើ​ផ្ទាំង​ដាក់​ថា «Info» ។
៥-​ពិនិត្យ​ប្រអប់​ «Sync Address Book Contacts»​ ។
៦-​ចុច​ ឬ​ Click ​លើ​ប៊ូ​តុង​ «Apply»​ ដើម្បី​ Copy ​យក​ Contact​ ទូរស័ព្ទ​ iPhone ​របស់​អ្នក​ទៅ​ដាក់​នៅ​លើ​កុំ​ព្យូ​រ​ទ័​រ​ជា​ការ​ស្រេច ៕