ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​នៅ​តែ​ជា​អ្នក​នាំ​ចូល​ទំនិញ​វៀតណាម​ច្រើន​ជាងគេ

8 ឆ្នាំ មុន

ហាណូយ ៖ ៖ តាម​ស្ថិតិ​ពី​នាយកដ្ឋាន​ពន្ធដារ​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក នៅ​តែ​ជា​ប្រទេស​ដែល​នាំ​ចូល​ទំនិញ​របស់​វៀតណាម​ច្រើន​ជាងគេ​បំផុត​ក្នុងអំឡុងពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ

ហាណូយ ៖ ៖ តាម​ស្ថិតិ​ពី​នាយកដ្ឋាន​ពន្ធដារ​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក នៅ​តែ​ជា​ប្រទេស​ដែល​នាំ​ចូល​ទំនិញ​របស់​វៀតណាម​ច្រើន​ជាងគេ​បំផុត​ក្នុងអំឡុងពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ គឺ​មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់​ទៅ​៩,៩៣​ពាន់​លាន​ដុល្លារ កើនឡើង​ជិត​១៥,៧% ។

សហគមន៍​អឺរ៉ុប​នាំ​ចូល​ផលិតផល​វៀតណាម​ទំហំ​៩,៣២​ពាន់​លាន​ដុល្លារ កើន​ជិត​៩% ខណៈ​អាស៊ាន​ជាប់​លំដាប់​ទី​៣​នាំ​ចូល​៦,០២​ពាន់​លាន​ដុល្លារ​ធ្លាក់​ចុះ​០,៥% ។ ចំណែក​ការ​នាំ​ចូល​ទំនិញ​វៀតណាម​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​៣,៦%​ឬ​ស្មើនឹង​៤,៨២​ពាន់​លាន​ដុល្លារ ។

មួយវិញទៀត ចិន​នៅ​តែ​ជា​អ្នក​ផ្គត់ផ្គង់​ទំនិញ​ធំ​ជាងគេ​បំផុត​ដល់​វៀតណាម​ដដែល​ក្នុង​រយៈពេល​បួន​ខែ​ដំបូង​នេះ ។

ទោះជា​យ៉ាងណា ចំណូល​ដែល​ទទួល​បាន​ពី​ការ​នាំ​ចូល​-​នាំ​ចេញ​របស់​វៀតណាម​នៅ​ក្នុងអំឡុងពេល​៤​ខែ​ដំបូង​ឆ្នាំ​នេះ សម្រេច​បាន​ចំនួន​១០១,៥​ពាន់​លាន​ដុល្លារ កើនឡើង​១១,៦%​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ។ ក្នុង​នោះ​វៀតណាម​នាំ​ចេញ​បាន​ជិត​៤៩,៧​ពាន់​លាន​ដុល្លារ កើន​៦,៩%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ខណៈ​នាំ​ចូល​៥១,៨​ពាន់​លាន​ដុល្លារ​កើន​១៦,៦% ៕