ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អនាថា​ម្នាក់​យក​ទឹក​កូរ​លាយ​ជាមួយ​ម្សៅ​​ចាក់​ចូល​ក្នុង​ខ្លួន​ប្រតិកម្ម​គាំងបេះដូង​ស្លា.ប់

8 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ បុរស​ជា​ជនអនាថា​ម្នាក់ បាន​យក​ទឹក​កូរ​លាយ​ជាមួយ​ម្សៅ​ចាក់​ចូល​ទៅ​ក្នុង​ខ្លួន ហើយ​ប្រតិកម្ម​គាំងបេះដូង​ស្លា.ប់​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៣ ឧសភា

រាជធានីភ្នំពេញ​៖ បុរស​ជា​ជនអនាថា​ម្នាក់ បាន​យក​ទឹក​កូរ​លាយ​ជាមួយ​ម្សៅ​ចាក់​ចូល​ទៅ​ក្នុង​ខ្លួន ហើយ​ប្រតិកម្ម​គាំងបេះដូង​ស្លាប់​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៣ ឧសភា ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៤៥ ជាប់​នឹង​របង​សាលា​បឋម​សិក្សា​នរោត្ដម ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​២ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ជនអនាថា ឈ្មោះ ខ្មៅ អាយុ​២៩​ឆ្នាំ បាន​យក​ទឹក​កូរ​លាយ​ជាមួយ​ម្សៅ រួច​ក៏យក​ម្ជុល​សា​រាំង​បូម​ទឹកចាក់​ចូល​ទៅ​ក្នុង​ខ្លួន បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

សព​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​បូជា​នៅ​វត្ត​ទួល​សង្កែ ៕