ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​ របួស​ធ្ងន់​-ស្រាល​៣​នាក់​ដោយ​សារ​ជិះ​ម៉ូតូ​បុក​​រថយន្ត​

8 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​ស្លា.ប់ និង​៣​នាក់​​ទៀត​របួស​ធ្ងន់​-ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ជិះ​ម៉ូតូបុក​រថ​យន្ត​ ដែល​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៥៥​នាទី​យប់ ថ្ងៃ​ទី​២៣ ឧសភា

ខេត្ត​កំពង់​ស្ពឺ​ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​ស្លាប់ និង​៣​នាក់​​ទៀត​របួស​ធ្ងន់​-ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ជិះ​ម៉ូតូបុក​រថ​យន្ត​ ដែល​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៥៥​នាទី​យប់ ថ្ងៃ​ទី​២៣ ឧសភា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៤៦-៤៧ ស្ថិត​ក្នុង​ភូមិ​សំណង់​ សង្កាត់​រកា​ធំ ក្រុង​ច្បារ​មន​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឌឿន បេះ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ចំណែក​អ្នក​រង​របួស​ ១-ឈ្មោះ​ស៊ឹម វុទ្ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ, ២-ឈ្មោះ​កៅ ថន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​៣-ឈ្មោះ​ខឹម ថន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ អ្នក​ទាំង​៤រស់​នៅ​ភូមិ​ព្រៃ​ក្បុង ឃុំ​ព្រៃ​ក្មេង ស្រុក​ភ្នំ​ស្រួច ។

តាមការ​រៀប​រាប់​ពី​ឈ្មោះ​ស៊ឹម វុទ្ធី បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ពួក​គេ​ជិះ​ម៉ុតូ​មួយ​គ្រឿង​ម៉ាក​និច ពណ៌​ខៀវ អត់​ស្លាក​លេខ​ធ្វើដំណើរ​ពី​ចោម​ចៅ​ក្នុង​បំណង​ទៅ​ផ្ទះ​ លុះ​ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​ម៉ូតូ​បាន​រេ​ចង្កូត​ចូល​ទៅ​ខាង​ផ្លូវ​រថយន្ត​ម្ខាង​ទៀត​ក៏​ត្រូវ​រថយន្ត​បុក​កិន​បណ្តាល​ឱ្យ​ឈ្មោះ​ឌឿន បេះ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ចំណែក​រូប​គេ និង​២​នាក់​ត្រូវ​រថយន្ត​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​ដែរ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព