ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ម៉ូតូ​មិត្ត​ភ​ក្តិ​ជិះទៅ​ទិញ​អី​វ៉ា​ន់ បើក​លឿន​ជាប់​ហ្គាជ្រុល​បុក​រថយន្ត​វី​ហ្គោកៀប​ជាប់​គ្នា​រង​ការ​ខូចខាត​ទាំង​២

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​​បាន​រង​របួសស្រាល បន្ទាប់​ពី​រូបគេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឃ្លិកក្នុង​ល្បឿន​លឿន​​ជាប់​ហ្គាចាប់​ហ្វ្រាំង​មិន​ស៊ី ជ្រុល​ទៅបុក​ផ្ទប់​នឹង​រថយន្ត​វី​ហ្គោដែល​កំពុងបើក​ឆ្លងទាំង​កំ​រោល

រាជ​ធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​​បាន​រង​របួសស្រាល បន្ទាប់​ពី​រូបគេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឃ្លិកក្នុង​ល្បឿន​លឿន​​ជាប់​ហ្គាចាប់​ហ្វ្រាំង​មិន​ស៊ី ជ្រុល​ទៅបុក​ផ្ទប់​នឹង​រថយន្ត​វី​ហ្គោដែល​កំពុងបើក​ឆ្លងទាំង​កំ​រោលបណ្តាល​ឱ្យម៉ូតូ និង​រថយន្តកៀបចូល​គ្នារង​ការ​ខូចខាត​ទាំង​សងខាង ។

​ហេតុការណ៍​​​នេះបាន​កើតឡើងកាលពី​វេលា​ម៉ោង១០​​​ព្រឹក ​ថ្ងៃ​ទី​២៣ ឧសភា ​២០១៥ ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១៨ ទល់មុខ​នឹង​ក្រុមហ៊ុន​សន្តិសុខ យីហោ  IPS  Security Sevice co.LTD  ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។

ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុបានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ ​គេ​ឃើញ​បុរស​វ័យ២០​ឆ្នាំ​ម្នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឃ្លិក ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ លាយ​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ  1BQ-1503​ជិះ​តែ​ម្នាក់ឯង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ៣១៨ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចក្នុង​ល្បឿន​យ៉ាង​លឿន ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​​មាន​រថយន្ត​មួយ​គ្រឿង ម៉ា​កវី​ហ្គោ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ  2T-5899 បើកបរ​ដោយ​បុរស​ម្នាក់កំពុង​បើក​ថយក្រោយចេញពី​មុខ​ផ្ទះ​​ធ្វើ​ឱ្យ​ម៉ូតូ​ដែល​កំពុង​បើក​លឿន​ចាប់​ហ្វ្រាំងមិន​ទាន់​ក៏ជ្រុល​ទៅបុក​ទាំង​កំរោល​តែ​ម្តង បណ្តាល​ឱ្យ​ម៉ូតូ​កៀប​ចូល​ក្រោម​ផ្នែក​ខាងក្រោយ​នៃ​រថយន្តរង​ការ​ខូចខាតយ៉ាងដំណំ ​ចំណែក​យុវជន​ជា​ម្ចាស់​ម៉ូតូ​បាន​រង​របួសស្រាល​ដោយសារ​លោត​ចុះ​ពីលើ​ម៉ូតូ​ទាន់​ពេល​។
 
ចំណែកយុវជន​ជា​ម្ចាស់​ម៉ូតូ​វិញ​បាន​ឱ្យ​ដឹង​ថា កាល​ដែល​រូបគេ​ជិះ​បុក​ទាំង​កំរោល​បែប​នេះ គឺ​ដោយសារគេប្រ​ញាប់​ទៅ​ទិញ​អី​វ៉ា​ន់ ហើយ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ រូបគេ​ក៏​បានឃើញ​រថយន្តបើកថយក្រោយ​ពី​ចំងាយ​ដែរ ប៉ុន្តែមិនដឹង​ថា​យ៉ាង​ម៉េចពេល​នោះ​ស្រាប់តែ​ម៉ូតូ​របស់​គេ​ជាប់​ហ្គា ហើយហ្វ្រាំង​ក៏​ចាប់​លែង​ស៊ី​ទៀត ទើប​បណ្តាលឱ្យគេ​បង្ខំចិត្ត​បើក​បុក​ទាំង​កំរោល​បែប​នេះ​តែ​ម្តង​ទៅ ។
 
ក្រោយ​កើតហេតុ​ភ្លាម​ៗ​នោះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​ធ្វើការ​សម្របសម្រួល​ភាគី​ទាំង​សងខាង​ដោយឱ្យ​ច​រចាតម្លៃ​សំណង​រវាង​គ្នា​ និង​គ្នា ។ ប៉ុន្តែ​យុវជនជា​ម្ចាស់​ម៉ូតូ បាន​លើក​ម្រាមដៃ​១០សំពះ​ទៅ​ខាង​ម្ចាស់​រថយន្តឱ្យ​យោគយល់​ដល់​រូបគេ​ផង ដោយសារ​រូបគេ​ជា​កូន​អ្នក​ក្រីក្រ គ្មាន​លុយកាក់​ក្នុង​ខ្លួន​​​ទេ ហើយ​ម៉ូតូ​ដែល​គេ​ជិះ គឺ​ទើបនឹង​ខ្ចី​មិត្តភក្តិ​មក​ដើម្បី​ទៅ​ទិញ​អី​វ៉ា​ន់​​ ។

ទោះជា​យ៉ាង​ណា​ម្ចាស់​រថយន្ត​នៅ​តែ​មិន​សុខចិត្តក៏​សម្រេច​ប្រគល់ឱ្យ​សមត្ថកិច្ច​ជំនាញធ្វើការ​វាស់វែង​អូស​យក​ទាំង​ម៉ូតូ និង​រថយន្ត​​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាននគរបាល​ខណ្ឌចំការមនតែ​ម្តង​ទៅ​៕