ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្លីបវីដេអូ​បង្ហាញពី​សិស្សប្រុសវ៉ៃ​សិស្សស្រី​គឺសិស្សថ្នាក់ទី៩ ខ​ វិទ្យាល័យដំដែក​ ស្រុកសូទ្រនិគម

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ទីបំផុតទៅឃ្លីបវីដេអូ​ដែលបង្ហាញពីសិស្សប្រុសវ៉ៃ​សិស្សស្រី ​និងត្រូវបានគេបង្ហោះ​តាមបណ្តាញទំនាក់ទំនង​​សង្គមនោះ​គឺជាសិស្ស​ថ្នាក់​ទី៩ខ ​នៃវិទ្យាល័យដំដែក ​ស្រុកសូទ្រនិគម ​ខេត្តសៀមរាប ។

រាជធានីភ្នំពេញ ៖​ ទីបំផុតទៅឃ្លីបវីដេអូ​ដែលបង្ហាញពីសិស្សប្រុសវ៉ៃ​សិស្សស្រី ​និងត្រូវបានគេបង្ហោះ​តាមបណ្តាញទំនាក់ទំនង​​សង្គមនោះ​គឺជាសិស្ស​ថ្នាក់​ទី៩ខ ​នៃវិទ្យាល័យដំដែក ​ស្រុកសូទ្រនិគម ​ខេត្តសៀមរាប ។

នេះបើយោង​តាមសេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួងអប់រំយុវជន​និងកីឡាចុះថ្ងៃទី២៤ ​ឧសភា​ ​២០១៥ ។

បើតាមសេចក្តីប្រកាស​ព័ត៌មានដដែល​ នៅពេលនេះ​ក្រសួងអប់រំបានស្នើ​ឲ្យវិទ្យាល័យដំដែក​បង្កើតក្រុមប្រឹក្សាវិន័យ ​​ដើម្បីមានវិធានការ​អប់រំចំពោះ​អ្នក​ប្រព្រឹត្ត​ស្របតាម​ប្រការ១១​នៃប្រកាស​ស្តីពីបទបញ្ជាផ្ទៃក្នុង​សម្រាប់គ្រឹះស្ថានសិក្សា​សាធារណៈ​ទៅតាម​កម្រិតនៃកំហុស​ ដោយអប់រំណែនំា ស្តីបន្ទោស​ដោយចុះក្នុងសៀវភៅ​សិក្ខាគារិក​ ព្រមានជាលាយលក្ខណ៍​អក្សរ និងតម្រូវឲ្យសិស្សដែលប្រព្រឹត្តកំហុស ​ធ្វើការងារពលកម្ម​បម្រើសហគមន៍​​នៅ​ក្នុង​វិទ្យាល័យដំដែក ​ក្នុងគោលដៅកុំឲ្យ​ទង្វើបែបនេះកើត​ឡើងនៅពេលក្រោយទៀត និងចៀសវាង​សិស្សដទៃទៀតយកតម្រាប់តាម ។

ជាមួយគ្នានេះដែរ ​ក្រសួងអប់រំ​ យុវជននិងកីឡាក៍​បានអំពាវនាវឲ្យសិស្សានុ​សិស្សទំាងអស់​កុំយកតម្រាប់តាម​ការប្រព្រឹត្តហិង្សា​របស់សិស្ស​ប្រុសម្នាក់ដូច​ក្នុង​វីដេអូ​នោះ ៕