ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​បើករថយន្ត​ដឹកអុស​បុក​រះ​ផ្ទះ​លក់​ចាប់ហួយ ​សំណាង​មិន​មាន​អ្នក​របួស

8 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ជា​អ្នកបើកបរ​រថយន្ត​ដឹកអុស​ម្នាក់​​​ស្រវឹងស្រា​បាន​បើករថយន្ត​បុក​រះ​ផ្ទះ​លក់​ចាប់ហួយ​បណ្តាល​ឱ្យ​ខូចខាត​អីវ៉ា​ន់​អស់​មូ​យ​ចំនួន​ធំ​ ​​កាល​ពីវេលា​ម៉ោង​២ និង៣០​នាទីរសៀល​ ​

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ជា​អ្នកបើកបរ​រថយន្ត​ដឹកអុស​ម្នាក់​​​ស្រវឹងស្រា​បាន​បើករថយន្ត​បុក​រះ​ផ្ទះ​លក់​ចាប់ហួយ​បណ្តាល​ឱ្យ​ខូចខាត​អីវ៉ា​ន់​អស់​មូ​យ​ចំនួន​ធំ​ ​​កាល​ពីវេលា​ម៉ោង​២ និង៣០​នាទីរសៀល​ ​នៅ​ផ្លូវ​៤៤ ចំណុច​រង្វង់​មូល​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ ​គេ​បានឃើញ​រថយន្ត​បង្កម៉ាក​តូ​ពិ​ច ​ពណ៌​ខៀវលាយ​លឿង ​ពាក់​ស្លាក​លេខកំពង់ស្ពឺ2A  1772 ​ចេញដំណើរ​ពី​ស្ពានដែក​មក​កាត់​ខាងកើត​រង្វង់​មូល​ផ្សា​រកន្ទួត​ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​បាន​រេ​ចង្កូត​បុក​រះ​តូប​លក់​ផ្លែ​ឈើ​នៅ​ចិញ្ចើម​ផ្លូវ ​និង​បានបុក​រះ​ចូល​ដល់​ក្នុងផ្ទះ​បណ្តាលឱ្យ​សរ​ស​​រានហាល​​​បាក់បែក​ទាំងស្រុង ព្រមទាំង​អី​វ៉ា​ន់​ចាប់​ហួយ​​មួយ​ចំនួន​ធំ​ផង​ដែរ​ តែ​មិន​បណ្តាល​ឱ្យ​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ឡើយ។

លោក​វរសេនីយ៍ត្រី​ប៑ុត​ប៊ុន​ ធឿ​ន ​អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យ​ដឹង​ថា អ្នកបើកបរ​ឈ្មោះប៉ិច ចាន់ ភេទ​ប្រុស អាយុ២៣​ឆ្នាំ មាន​ទី​លំនៅភូមិ​ពេជ្រ​សង្វា​ សង្កាត់ច្បារ​មន ​ក្រុង​ច្បា​រមន​ ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ភ្លាមៗក្រោយ​បង្ក​ហេតុ​រួច​៕