ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទឹក​កក​បើក​ចុះ​ពី​លើស្ពានព្រះ​មុនី​វង្ស​​ជ្រុល​បុក​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ស្លា.ប់​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ស្លា.ប់​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​​​កំពុង​តែ​បើក​ម៉ូតូ​ម្នាក់ឯង​ចុះ​ពី​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ត្រូវ​រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង​បើក​មក​បុក​ពីក្រោយ

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ស្លាប់​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​​​កំពុង​តែ​បើក​ម៉ូតូ​ម្នាក់ឯង​ចុះ​ពី​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ត្រូវ​រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង​បើក​មក​បុក​ពីក្រោយ​ពេញ​ទំហឹង​ ​កាលពី​វេលា​ម៉ោង​៥​ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ​ឧសភា ​២០១៥ នៅ​ចំណុច​ខាងក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ​ប៉ែន សឿ​ន អាយុ​៤៥​ឆ្នាំ មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ មានស្រុក​កំណើត​នៅ​ស្រុក​តានី ខេត្តកំពត ។

​ប្រភព​ដដែល​​​បាន​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ទាំង​រថយន្ត​បង្កជា​រថយន្ត​ដឹក​ទឹកកក​របស់​ក្រុមហ៊ុន​សេង ហ៊ី ម៉ាក​ហ៊ី​យន់​ដាយ ព៌​ណ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​៣B-៨៣០១ និង​ម៉ូតូ​របស់​បុរស​រង​គ្រោះ​ម៉ាក​ស៊ុយ​​ហ្ស៊ុយ​គី​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ​១G-០៨៣៤ បាន​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ចុះ​ពី​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ លុះដល់​កន្លែង​កើតហេតុ​មិន​ដឹង​យ៉ា​ម៉េច​ស្រាប់​តែ​រថយន្ត​ជ្រុល​​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្តាល​​​អ្នកបើក​ម៉ូតូ​ស្លាប់​​​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​បង្ក​ហេតុ​រួច​អ្នក​បើក​បរ​រថយន្ត​បាន​បើក​ទ្វារ​រថ​យន្ត​ចុះ​រត់​គេច​ខ្លួន​បាត់​ស្រមោល​ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ៕

  ​