ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់​ដឹក​នាំ​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អគ្គ​នាយក​គយ​អាស៊ាន​លើក​ទី​២៤​នៅ​ប្រទេស​ប៊្រុយណេ

8 ឆ្នាំ មុន

តប​តាម​ការ​អញ្ជើញ​របស់​លោក MASWADI BIN HAJI MOHSIN អគ្គនាយក​នៃ​រដ្ឋបាល​គយ​ប្រទេស​ប៊្រុយណេ គណៈប្រតិភូ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ ដឹក​នាំ​ដោយ​លោក​បណ្ឌិតគុណ ញឹម អគ្គ​នាយក

តប​តាម​ការ​អញ្ជើញ​របស់​លោក MASWADI BIN HAJI MOHSIN អគ្គនាយក​នៃ​រដ្ឋបាល​គយ​ប្រទេស​ប៊្រុយណេ គណៈប្រតិភូ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ ដឹក​នាំ​ដោយ​លោក​បណ្ឌិតគុណ ញឹម អគ្គ​នាយក នៃ​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អគ្គ​នាយក​គយ​អាស៊ាន​លើក​ទី​២៤ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ទីក្រុង BandarSeri Begawan ប្រទេស​ប៊្រុយណេ ដែល​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​បណ្តា​រដ្ឋ​បាល​គយ​ប្រទេស​អាស៊ាន​ទាំង​អស់ និង​អគ្គ​លេខា​ធិការ​រង​អាស៊ាន ។

កិច្ច​ប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៤​ បាន​ពិភាក្សា​ និង​អនុម័ត​លើ​របាយ​ការណ៍​វឌ្ឍន​ភាព​សំខាន់​ៗ​របស់​គណៈ​កម្មការ​សម្រប​សម្រួល​គយ​អាស៊ាន គណៈ​កម្មការ​ដឹក​នាំ​បញ្ជរ​តែ​មួយ​អាស៊ាន ក្រុម​ការងារ​នីតិវិធី​គយ​និង​សម្រប​សម្រួល​ពាណិជ្ជ​កម្ម​ ក្រុម​ការងារ​អនុវត្ត​ច្បាប់​គយ​និង​អនុលោម​ភាព និង​ក្រុម​ការងារ​កសាង​សមត្ថភាព​ចំណេះ​ដឹង​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​សមាហរណកម្ម​គយ​និង​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម ដែល​ជា​ធាតុ​ដ៏​សំខាន់​ដើម្បី​សម្រេច​បាន​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន​២០១៥ ។ ដើម្បី​ជម្រុញ​បន្ថែម​ទៀត​ កិច្ច​សម្រួល​ពាណិជ្ជ​កម្ម​តំបន់​​និង​ពិភព​លោក អង្គ​ប្រជុំ​បាន​អនុម័ត​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​គយ ២០១៦-២០២០ ចំនួន​១៤​ផែន​ការ​យុទ្ធ​សាស្ត្រ ដែល​ផ្តោត​ទៅ​លើ​នីតិ​វិធី​គយ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ភាព​ជា​ដៃ​គូ​ជាមួយ​ផ្នែក​ឯក​ជន ។

កិច្ច​ប្រជុំ​អគ្គ​នាយក​ដ្ឋាន​គយ​អាស៊ាន​លើក​ទី​២៤ ក៏​បាន​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់​ដឹក​នាំ​រដ្ឋ​បាល​គយ​ចិន ជប៉ុន កូរ៉េ និង​ផ្នែក​ឯ​កជន​ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ ព្រមទាំង​ពិភាក្សា​ពីការ​ផ្តល់​ជំនួយ​បច្ចេកទេស​ផង​ដែរ ។ ទន្ទឹម​នឹង​នេះ​ អង្គ​ប្រជុំ​បាន​ឯក​ភាព​ជ្រើស​តាំង​លោក​បណ្ឌិត គុណ ញឹម ជា​សហ​ប្រធាន​នៃ​កិច្ច​ប្រជុំ​ពិគ្រោះ​យល់​រវាង​អគ្គ​នាយក​គយ​អាស៊ាន និង​ក្រុម​ប្រឹក្សា​ធុរៈ​កិច្ច​អាស៊ាន​-​សហរដ្ឋ​អាេមរិក​លើក​ទី​១៨ ។

ក្នុង​បរិបទ​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម​ និង​កាតព​កិច្ច​របស់​គយ​កម្ពុជា​នៅ​ក្នុង​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា​ទទួល​បាន​នូវ​ជោគ​ជ័យ​ដូច​ជា ទំនើប​កម្ម​ច្បាប់​និង​បទ​បញ្ញត្តិ​គយ ការ​ប្រមូល​ចំណូល​កើន​ឡើង និង​នីតិ​វិធី​គយ​ស្រប​តាម​ស្តង់​ដា​អន្តរជាតិ ។ ក្នុង​បរិបទ​នេះ សន្ទស្សន៍​លទ្ធផល​ដឹក​ជញ្ជូន​ទំនិញ (LPI) របស់​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ពី​លេខ​រៀង​១២៩ មក​លេខ​រៀង​៨៣ នៅ​ឆ្នាំ​២០១៤ ។

អនុលោម​តាម​លំដាប់​អក្សរ​ក្រម កម្ពុជា​នឹង​ទទួល​រៀប​ចំ និង​ជា​ប្រធាន​កិច្ច​ប្រជុំ​អគ្គ​នាយក​គយ​អាស៊ាន​លើក​ទី​២៥​នៅ​ឆ្នាំ​២០១៦ ៕