ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសដែលគេ​សម្លា.ប់ច្រកបាវ ​ជាអ្នករត់ការទំនិញ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ បុរសដែលត្រូវគេសម្លា.ប់​ច្រកបាវយក​ទៅទម្លាក់ចោល​នៅលើគំនរសំរាម​ស្ថិតក្នុងសង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ​​បង្កឲ្យមានការ​ភ្ញាក់ផ្អើល​

រាជធានីភ្នំពេញ ​៖ បុរសដែលត្រូវគេសម្លាប់​ច្រកបាវយក​ទៅទម្លាក់ចោល​នៅលើគំនរសំរាម​ស្ថិតក្នុងសង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ​​បង្កឲ្យមានការ​ភ្ញាក់ផ្អើល​កាលពីព្រឹកថ្ងៃ​សៅរ៍ម្សិលមិញនោះ​ គឺឈ្មោះ ស្រ៊ុន សុភ័ក្រ្ត​ អាយុ៣៦ឆ្នាំ ​មានទីលំនៅក្នុងភូមិព្រែកតានូ ​សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ ​និងជាអ្នករត់​ការ​ទំនិញ​ចេញចូល​នៅក្រសួងពាណិជ្ជកម្ម ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តីក្រុមគ្រួសារ​ជនរងគ្រោះបញ្ជាក់​ឲ្យដឹងនៅព្រឹកថ្ងៃទី ២៤​ ឧសភា​​២០១៥នេះថា ជនរងគ្រោះ​អាច​ត្រូវគេប្លន់​សម្លាប់យករថយន្ត ​សម្ភារនិងលុយ​ ព្រោះមុនពេលកើតហេតុ ​ពោលគឺនៅល្ងាចថ្ងៃទី២២ ​ឧសភា ជនរងគ្រោះ​បានទៅចូលរួមក្នុង​ពិធី​មង្គលការ​គេនៅកោះពេជ្រ​ ហើយសម្ភារដែលបាត់​មានរថយន្តកាមរីស៊េរីឆ្នាំ២០០៧មួយ​គ្រឿងពាក់ស្លាកលេខភ្នំពេញ ​2AD 3736 ​​នាឡិកាដៃដំា​ត្បូងពេជ្រ​មួយ​គ្រឿង និង​លុយមួយចំនួនធំ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕