ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អគ្គិភ័យ​ឆេះផ្ទះ​​​មួយ​ខ្នង​ ស្លា.ប់​ក្មេង​ស្រីម្នាក់​ និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​នៅ​ស្វាយ​ជ្រំ

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​ផ្ទះក្បឿង​​មួយ​ខ្នង​នៅ​ភូមិ​ព្រៃ​រកា​ ឃុំ​ឈើទាល ​ស្រុក​ស្វាយ​ជ្រំ​ ត្រូវ​អគ្គិ​ភ័យ​ឆេះ​អស់​ទាំង​ស្រុង និងបណ្តាល​ឱ្យក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ម្នាក់ស្លា.ប់​យ៉ាង​អាណោច​អា​ធ័ម កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​​​​

ខេត្តស្វាយរៀង ៖ ​ផ្ទះក្បឿង​​មួយ​ខ្នង​នៅ​ភូមិ​ព្រៃ​រកា​ ឃុំ​ឈើទាល ​ស្រុក​ស្វាយ​ជ្រំ​ ត្រូវ​អគ្គិ​ភ័យ​ឆេះ​អស់​ទាំង​ស្រុង និងបណ្តាល​ឱ្យក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ម្នាក់ស្លាប់​យ៉ាង​អាណោច​អា​ធ័ម កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​​​​រំលង​អា​ធ្រា​ត​ថ្ងៃ​ទី​២២ ​ឧសភា​ ឈាន​ចូល​ថ្ងៃ​ទី​២៣​ ឧសភា​ ២០១៥​ ។

បើ​តាម​មន្ត្រី​នគរ​បាល​ឃុំ​ឈើទាល​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់​ផ្ទះ​ឈ្មោះ​មាស​ ទ្រី​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ មុខរបរ​រត់​តាក់ស៊ី​ មាន​ប្រពន្ធ​ឈ្មោះ​វ៉ឹង ​ធី ​អាយុ​៤៩​ឆ្នាំ​ មានកូន​៥​នាក់​ ហើយ​ចៅ​ដែល​ស្លាប់​​​ឈ្មោះ​គឹ​ម ចាន់​ថន​ ភេទ​ស្រី​ អាយុ​៧​ឆ្នាំ​ ឆេះ​រួញ​ខ្លោច​ទៅ​ជា​ធ្យូង​។

ប្រភព​បាន​ឱ្យ​ដឹង​ថា ទ្រព្យ​សម្បត្តិ​ដែលបាត់​បង់​ដោយ​សារ​អគ្គិ​ភ័យ​ មាន​រថយន្ត​២​គ្រឿង ​ម៉ូតូ​១​គ្រឿង ​ស្រូវ​មួយ​ ជង្រុក​មាស​៥​ដំឡឹង ​ប្រាក់​៣​លាន​រៀល ​ប្រាក់​ដុល្លា​១​ពាន់​ដុល្លា​រ ទូរទស្សន៍​២១​អ៊ី​ង​២​គ្រឿង​ និង​អង្ក​រ៣​តៅ ​ស្រូវ​២០០​តៅ ​និង​សម្ភារ​ប្រើ​ប្រាស់​មួយ​ចំនួន​ទៀត​​។

​បើ​តាម​ជន​រង​គ្រោះ​ឈ្មោះ​មាស ​ទ្រី​ បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​រូប​គាត់​ដេក​នៅ​ក្រោមផ្ទះ​យាម​រថយន្ត​ ហើយ​នៅ​យប់​ថ្ងៃ​កើតហេតុ​រូប​គាត់​បាន​ទៅ​ដេក​យាម​ផ្ទះ​ឲ្យ​កូន​នៅ​ភូមិ​តារាក់​ ឃុំ​ឈើទាល​ខាងជើង​ផ្ទះ​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ ដោយ​ទុក​កូនស្រី​ពៅ​ឈ្មោះ​លឹ​ម​ ស្រី​ពៅ​ អាយុ​១៥​ឆ្នាំ​ ដេកចាំ​ផ្ទះ​ជាមួយ​ក្មួយ​ស្រី​ឈ្មោះ​គឹ​ម ចាន់​ថន​ អាយុ​៧​ឆ្នាំ​ ដេក​ជាមួយ​ គាត់​មិន​នឹក​ស្មានថា ​មាន​គ្រោះ​​​អាក្រក់​បែប​នេះទេ ​​រូប​គាត់​ស​ង្ស័យ​ថា​ មាន​មនុស្ស​លួច​ដុត​ផ្ទះ​របស់​គាត់​ច្រើន​ជាង​ទុ​ស្សេ​ខ្សែភ្លើង​។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា​ ភ្លើង​ឆេះ​ចេញពី​រថយន្ត​នៅ​ក្រោមផ្ទះ​ ដូច្នេះ​ពុំ​មាន​ខ្សែភ្លើង​ទេ​ ហើយ​កន្លង​មក​គាត់​ដេក​ក្រោមផ្ទះ​ ពេល​គាត់​មិន​នៅ​ ចៅ​ចូល​ដេក​ជំនួស ​រីឯ​កូនស្រី​ពៅ​អាយុ​១៥​ឆ្នាំ​ឡើង​ដេក​នៅ​លើ​ផ្ទះ​ពេល​ឆេះ​ផ្ទះ​នាងរ​ត់ម​កតាម​ជណ្តើ​មុខ តែ​ភ្លើង​ឆេះ​រថយន្ត​នៅ​ជាប់​ជណ្តើរ​ក៏​រត់​ទៅ​ក្រោយ​លោត​ចេញ​តាម​បង្អួច​ធ្លាក់​មក​ទល់ផ្អកបាន​អ្នកស្រុក​​មក​ជួយ​។ ​

ជន​រង​គ្រោះ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​ជួយអង្កេត​ស្រាវជ្រាវ​ជា​ថ្មី​ដើម្បី​រក​ការ​ពិត​ ព្រោះ​ស​ង្ស័យមាន​មនុស្ស​លួច​ចាក់​សាំង​ដុត​រថយន្ត​បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ​ និង​ស្លាប់​ចៅស្រី​របស់​គាត់​ ហើយ​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ​ខឹ​ម​ វន់​ ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ​ នៅ​ជាប់​គ្នា​ឆេះ​អស់​មួយ​ចំហៀង​ត្រូវ​រថយន្ត​ពន្លត់​អគ្គិភ័យមក​ជួយ​ពន្លត់​បាន​ជោគ​ជ័យ ហើយ​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ​សួន ​អ៊ា ​ភេទ​ស្រី​ អាយុ​៥១​ឆ្នាំ​ ប្រជាពលរដ្ឋ​នាំ​គ្នា​រុះ​ជញ្ជាំង​ចេញ ​ហើយ​រថយន្ត​ពន្លត់​អគ្គិភ​យ័​បាញ់​ទឹក​ការពារ​ ទើប​រួច​ផុត​ពី​អគ្គិភ័យនេះ​។

ទាក់ទិន​អគ្គី​ភ​យ័​នេះ​ដែរ​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ជំ​ហាន​ដំបូងថា ដោយ​សារ​ទុស្សេ​ខ្សែភ្លើង​ ហើយ​នឹង​បន្ត​ធ្វើការ​ស៊ើបអង្កេត​បន្ត​។ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា​ វេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក​ លោក​ជំទាវ​បណ្ឌិត​ម៉ែ​ន​សំ​អន បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ ដោយ​លោក​ជំទាវ​បាន​​ឧបត្ថម្ភ​ថវិកា​២​លាន​រៀល​ អង្ករ១០០​គីឡូក្រាម​ និង​សម្ភារមួយ​ចំនួន​ផង​ដែរ​។​ រីឯ​អាជ្ញាធរ​ស្រុកឃុំ​ក៏​បាន​ជួយ​ធ្វើ​បុណ្យសព​កុមារី​រង​គ្រោះ​តាម​ប្រពៃណី​នៅ​មុខ​ផ្ទះ​ឆេះ​តែ​ម្តង​៕