ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចង.ក​សម្លា.ប់​ខ្លួន​ ព្រោះ​តូចចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ​មើល​មិនជា​

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖​ បុរស​ម្នាក់​បាន​សម្លា.ប់​ខ្លូ​ន​ដោយ​យក​ខ្សែ​នីឡុង​ចង.ក​នឹង​ធ្នឹម​ផ្ទះ ដោយសារ​តែ​តូចចិត្ត​និង​ខ្លួន​មាន​ជម្ងឺ​រ៉ាំ​រ៉ៃ​ប្រចាំ​កាយ​ជា​យូរ​ឆ្នាំ​មក​ហើយ​អស់​លុយកាក់​ប្រពន្ធ​កូន​ច្រើន​មើល​មិនជា​ ។

ខេត្តកំពង់ឆ្នាំង​ ៖​ បុរស​ម្នាក់​បាន​សម្លាប់​ខ្លូ​ន​ដោយ​យក​ខ្សែ​នីឡុង​ចងក​នឹង​ធ្នឹម​ផ្ទះ ដោយសារ​តែ​តូចចិត្ត​និង​ខ្លួន​មាន​ជម្ងឺ​រ៉ាំ​រ៉ៃ​ប្រចាំ​កាយ​ជា​យូរ​ឆ្នាំ​មក​ហើយ​អស់​លុយកាក់​ប្រពន្ធ​កូន​ច្រើន​មើល​មិនជា​ ។​ ករណី​ធ្វើអត្តឃាត​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​​ព្រឹក ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៥ នៅ​ក្នុង ភូមិ​សិឡា​ង ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលារ​ប្អៀ​រ​ ។

ស្ត្រី​ឈ្មោះ លី ថា អាយុ​៤៨​ឆ្នាំ ដែល​ត្រូវជា​ប្រពន្ធ​​ជន​រង​គ្រោះ​​​បាន​រៀបរាប់​អោយ​ដឹង​ថា ​ប្តី​របស់​គាត់​ឈ្មោះ​នូ លៀប (​ហៅ​ដូង​) អាយុ​៤៥​ឆ្នាំ​ គាត់​មាន​ជម្ងឺ​ប្រចាំ​កាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទោះជា​គាត់​ដែល​ជា​ប្រពន្ធ​ខំព្យាយាម​ទិញ​ថ្នាំ​មក​ព្យាបាល​ជ​ម្ងឺ​ប្តី​របស់​គាត់​យ៉ាងណា ក៏​នៅ​តែ​មិនជា​ដែរ គឺ​គ្រាន់តែ​បាន​ធូរស្បើយ​ម្តងម្កាល​ប៉ុណ្ណោះ​ ។ កន្លង​មក​ប្តី​របស់​គាត់​ក៏​ធ្លាប់​បាន​ចងក​សម្លាប់​ខ្លួន​ម្តង​រួច​មក​ហើយ តែ​កាល​ណោះ​ត្រូវ​បាន​គេ​ឃើញ​ ហើយ​ក៏​បាន​ជួយ​ទាន់ តាំងពី​ពេល​នោះ​មក​ដល់​ថ្ងៃនេះ​មាន​រយៈ​​ពេល​ជាង​២​ខែ​មក​ហើយ​ ឥឡូវនេះ​ប្តី​របស់​គាត់​ធ្វើ​បាន​សម្រេច​តាម​បំណង​របស់​គាត់ហើយ​ ។​

លោក​យឹ​ម សុផល នាយ​ផ្នែក​ព្រហ្ម​ទ័ណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រលារ​ប្អៀ​រ​បានអោយ​ដឹង​ថា ​តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​វិទ្យា​សា​ស្ត​ខេត្ត​-​ស្រុក សហការ​ជាមួយ​គ្រូពេទ្យ​ឃុំ លោក​មេ​ភូមិ​សិឡា​ង លោក​ជំទប់​ឃុំ​ទី​២ និង​ក្រុម​ប្រឹក្សា​​ឃុំ​ស្វាយ​ជ្រុំ បាន​អះអាង​ថា បុរស​រង​គ្រោះ​ខាងលើ​ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​ប្រាកដ​មែន ហើយ​បាន​ប្រគល់​សព​​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕