ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិវៀតណាម​លួចរថយន្តជនជាតិវៀតណាម​នៅក្រុងបានលុង

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖​ ជនសង្ស័យជនជាតិ​វៀតណាមម្នាក់ជា​ចោរលួចរថយន្ត ​បានត្រូវសមត្ថកិច្ច​ឃាត់ខ្លួននៅម៉ោង​ជាង៤រសៀលថ្ងៃទី២២​ ឧសភា ២០១៥

ខេត្តរតនគិរី ៖​ ជនសង្ស័យជនជាតិ​វៀតណាមម្នាក់ជា​ចោរលួចរថយន្ត ​បានត្រូវសមត្ថកិច្ច​ឃាត់ខ្លួននៅម៉ោង​ជាង៤រសៀលថ្ងៃទី២២​ ឧសភា ២០១៥ ក្នុងភូមិ​ទេសអន្លង់ ​សង្កាត់បឹងកន្សែង​ ក្រុងបានលុង ​និងកំពុងកសាង​សំណុំរឿងបញ្ជូន​ទៅសាលាដំបូង​ចាត់ការតាមច្បាប់ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងថា ​ជនសង្ស័យឈ្មោះ​ពេជ្រ ភៀន ​អាយុប្រមាណ៥០ឆ្នាំ​  បានលួចរថយន្ត​ម៉ាកកាមរីគូថ​ស្វិត​ព៌ណខ្មៅ ​ពីភូមិទេសអន្លង់​ កាលពីថ្ងៃទី១៧​ ឧសភា​ រួចយកមកលាក់ទុក​នៅក្នុងភូមិទេសអន្លង់ ​(លួចពីដើមភូមិមកលាក់នៅចុងភូមិ)​ ។ ចំណែកម្ចាស់​រថយន្ត​ឈ្មោះ ​ភួរ គឹមរុន​ អាយុ២៨ឆ្នាំ ​ជាជនជាតិវៀតណាម​និងរស់នៅក្នុងភូមិ-សង្កាត់​ជាមួយគ្នា ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕