ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀលនេះ ​រាជរដ្ឋាភិបាល​បញ្ជូនបក្ខពួក​សេដ្ឋីរុស្ស៊ី ​០៣នាក់​ ទៅប្រទេសរុស្ស៊ីវិញ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ជនជាតិបរទេស៣នាក់​ដែលជាបក្ខពួករបស់សេដ្ឋីរុស្ស៊ី​ លោក ប៉ូឡុនស្គី​ បានត្រូវក្រសួង​មហាផ្ទៃ​បញ្ជូនទៅកាន់​ប្រទេស​រុស្ស៊ីវិញហើយ​នៅម៉ោង​២និង៣០នាទី​រសៀលថ្ងៃទី២២​ ឧសភា​ ២០១៥នេះ ។

រាជធានីភ្នំពេញ ៖​ ជនជាតិបរទេស៣នាក់​ដែលជាបក្ខពួករបស់សេដ្ឋីរុស្ស៊ី​ លោក ប៉ូឡុនស្គី​ បានត្រូវក្រសួង​មហាផ្ទៃ​បញ្ជូនទៅកាន់​ប្រទេស​រុស្ស៊ីវិញហើយ​នៅម៉ោង​២និង៣០នាទី​រសៀលថ្ងៃទី២២​ ឧសភា​ ២០១៥នេះ ។

កាលពីសបា្តហ៍មុន​ លោក ស៊ែរហ្ស៊េ ប៉ូឡុនស្គី ​សេដ្ឋីរុស្ស៊ី​ដែល​វិនិយោគកោះពស់​និងមានរឿងអាស្រូវ​ជាច្រើនរាប់​ទំាងរឿង​អាស្រូវផ្លូវភេទ ​​និង ចាប់បង្ខំាង​កម្មករខ្មែរផងនោះ ​បានត្រូវរាជរដ្ឋាភិបាល​បញ្ចូនទៅប្រទេសរុស្ស៊ីវិញ ​តាមសំណើ​របស់រដ្ឋាភិបាល​រុស្ស៊ី ។

ជនបរទេស​ទំាង៣នាក់ដែលជា​បក្ខពួករបស់សេដ្ឋីរុស្ស៊ី ​និងត្រូវបានបញ្ជូន​ចេញពីកម្ពុជា​នៅរសៀលថ្ងៃ​សុក្រនេះរួមមាន៖ ​ឈ្មោះ Kunnet alekse , Archakov Umar ​និង ​Kotelnikov​ Roman ។

បើតាមអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍បានឲ្យដឹងថា​ ជនបរទេសទំាង៣នាក់ខាងលើ​ ម្នាក់ត្រូវបាន​ចាប់ខ្លួន​នៅរាជធានីភ្នំពេញ​ និង ​២នាក់ទៀត​ចាប់ខ្លួននៅ​ខេត្តព្រះសីហនុ ៕