ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នគរបាល​ស្រុក​ប្រាសាទ​សំបូរ ប្រគល់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ឲ្យជំនាញ​កម្ទេច​ចោល

8 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​ចំនួន​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋា​ន​នគរបាល​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ​ប្រគល់​ឲ្យ​ស៊ី​ម៉ាក់យក​ទៅ​កំទេច​ចោល

ខេត្ត​កំពង់​ធំ ៖ ​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​មួយ​ចំនួន​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋា​ន​នគរបាល​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ​ប្រគល់​ឲ្យ​ស៊ី​ម៉ាក់យក​ទៅ​កំទេច​ចោល បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នាពេល​កន្លង​មក ។

លោក​អធិការ​នគរបាល​ស្រុក​ប្រាសាទ​សំបូរ បាន​ឲ្យ​ដឹង​ថា យុទ្ធភ័ណ្ឌ​ទាំងន៉ោះ​រួម​មាន​គ្រាប់​៦០មិល្លី​ម៉ែត្រ​ចំនួន ៣​គ្រាប់​,​ គ្រាប់​បេ​៤០ចំនួន១​គ្រាប់​,​ គ្រាប់បែកដៃ​២​គ្រាប់ និង​គ្រាប់​សេត​មី​៣៥០មួយ​ចំនួន ។ ​គ្រាប់​មិន​ទាន់​ផ្ទុះ​ទាំងនេះ​សមត្ថកិច្ច​បាន​ប្រមូល​បាន​ពី​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​អំពាវនាវ​ផ្សព្វផ្សាយរបស់​សមត្ថកិច្ច ។

គួ​រំលឹក​ផង​ដែ​រថា ភូមិសាស្ត្រ​ស្រុក​ប្រាសាទ​សំបូរ ពិសេស​ខេត្ត​កំពង់ធំ ក៏​ជា​តំបន់​ប្រយុទ្ធ​ក្ដៅ​មួយ​ក្នុង​ចំណោម​ភូមិសាស្ត្រ​ឯទៀត ប៉ុន្តែ​ដោយសារ​ស្រុក​នេះ​ជា​តំបន់​ព្រៃ​ងាយស្រួល​ធ្វើ​សកម្មភាព​អសន្តិសុខ​ផ្សេង​ៗ ក្រុម​ជនល្មើស និង​ពួក​ខ្មែរក្រហម​បាន​យក​គ្រាប់​ទាំងនេះ​ទៅ​លាក់​ទុក ខ្លះ​ត្រូវ​បាន​រក​ឃើញ មួយ​ចំនួន​បាន​កប់​បាត់​ក្នុងដីផង​ដែរ ៕ ​