ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ និង​កំលាំង​ចម្រុះ​ចុះ​ប​ង្គ្រា​ប​បទល្មើស​កា.ប់​រាន​​ដី​ព្រៃ​តំបន់​៣​ ក្នុងស្រុក​បារាយ​ណ៍

8 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ មនុស្ស​ប្រុស ស្រី ៣​នាក់ និង​ត្រាក់ទ័រ​២​គ្រឿង​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ជលផល​ស្រុក​បារាយ​ណ៍សហការ​ជាមួយផ្នែក​សឹ​ករង​ស្រុក នគរបាល និង​អាវុធហត្ថ​ស្រុក ឃាត់​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២១

ខេត្ត​កំពង់​ធំ​ ៖ មនុស្ស​ប្រុស ស្រី ៣​នាក់ និង​ត្រាក់ទ័រ​២​គ្រឿង​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ជលផល​ស្រុក​បារាយ​ណ៍សហការ​ជាមួយផ្នែក​សឹ​ករង​ស្រុក នគរបាល និង​អាវុធហត្ថ​ស្រុក ឃាត់​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២១ ឧសភា ​​២០១៥ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព កាប់​រាន ឈូស​ឆាយ និង​ហ៊ុម​ព័ទ្ធកាន់កាប់​ដី​ព្រៃ​តំបន់​៣ នៅ​តំបន់​វាល​ក្រោម ភូមិសាស្ត្រ​ឃុំ​ស្រឡៅ ស្រុក​បារាយ​ណ៍​ ។

​ពាក់ព័ន្ធ​ករណី​ខាងលើ​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជាម្ចាស់​គ្រឿងចក្រ និង​ម្ចាស់​ដី បាន​ធ្វើ​សកម្មភាព​កាប់​រាន ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​​កាន់កាប់​ដី​ព្រៃ​តំបន់​៣ នៅ​តំបន់​វាល​ក្រោម ដែល​ជា​តំបន់​ហាម ឃាត់ ហើយ​ពួក​គេ​នាំ​គ្នា​ធ្វើ​សកម្មភាព​នៅ​ពេល​យប់​ទើប​សមត្ថកិច្ច​ឃាត់ចាប់​តែ​ម្ដង​។

​ជុំវិញ​ករណី​ឃាត់​ចាប់​គ្រឿងចក្រ និង​មនុស្ស​ខាងលើ​នេះ ​​ប្រភពព័​ត៌​មានបាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​សកម្មភាព កាប់​រាន ឈូស​ឆាយ និង​ហ៊ុមព័ទ្ធកាន់កាប់​ដី​ព្រៃ​តំបន់​៣ និង​តំបន់​២ កំពុង​កើតឡើង​យ៉ាង​អណា​ធិ​តេ​យ្យ មិន​ថា​ភូមិសាស្ត្រ​ស្រុក​បារាយ​ណ៏ នៅ​មាន​ភូមិសាស្ត្រ​ស្រុក​ស​ន្ទុ​ក ស្រុកកំពង់ស្វាយ ស្រុក​ស្ទោង និង​ក្រុង​ស្ទឹង​សែន តែ​គេ​ពុំ​សូវ​ឃើញ​មាន​សមត្ថកិច្ច​អើពើ​ប៉ុន្មាន​ឡើយ ជាក់ស្ដែង​ក្នុង​ព្រៃ​លិច​ទឹក​ក្នុងស្រុក​កំពង់ស្វាយ និង ក្រុង​ស្ទឹង​សែន ត្រូវ​បាន​គេ​កាប់​រានទន្ទ្រានដោយ​គ្រឿងចក្រ និង​កំលាំងពលកម្ម យ៉ាង​អណាធិបតេយ្យ ហើយ​ពុំ​សូវ​ឃើញ​មាន​ជំនាញ​ចុះ​ប​ង្គ្រា​បឡើយ​។

​ដោយឡែក​ជនសង្ស័យ​ទាំង​បី​នាក់ រួម​ជាមួយ​ត្រាក់ទ័រ​២​គ្រឿង​ត្រូវបាន​ប្រគល់​ឲ្យ​លោក​ព្រះរាជអាជ្ញា​ហើយ​នៅ​ថ្ងៃ​ទី​២២ ឧសភា ​២០១៥ នេះ៕​