ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌ​សែន​សុខ​នាំ​អំ​ណោ​យជូន​ជន​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះនៅ​សង្កាត់ភ្នំពេញ​ថ្មី

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​​រសៀល​ថ្ងៃ​ទី​២១ ​ឧសភា ​​២០១៥ ​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​សែន​សុខ​ដឹកនាំ​ដោយ​លោក​លី សា​វេ​ត ប្រធានកិត្តិយស​គណៈកម្មាធិការ​អនុ​សាខា​កាកបាទ​

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​​រសៀល​ថ្ងៃ​ទី​២១ ​ឧសភា ​​២០១៥ ​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​សែន​សុខ​ដឹកនាំ​ដោយ​លោក​លី សា​វេ​ត ប្រធានកិត្តិយស​គណៈកម្មាធិការ​អនុ​សាខា​កាកបាទ​ក្រហមកម្ពុជា​ខណ្ឌ​សែន​សុខ ​និង​ជា​អភិបាលនៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ និង​លោក​ថេ​ង សុ​ថុ​ល ​ប្រ​ធា​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ និង​ជា​អភិបាលរង​ខណ្ឌ និង​មន្ត្រីរាជការ​ខណ្ឌ សង្កាត់ និង​ក្រុម​សហភាព សហ​ព័​ន្ឋ​យុវជន​កម្ពុជា​ខណ្ឌ សង្កាត់ ជា​ច្រើន​នាក់​បាន​អញ្ជើញ​ទៅ​ចូលរួម​រំលែក​ទុក្ខដ៏​ក្រៀមក្រំ និង​អុជ​ធូប​គោរព​វិញ្ញាណ​ក្ខ​ន្ធឧទ្ទិស​កុសល​ដល់​គ្រូ​សារ​ដែល​បាត់​បង់ជីវិត​មួយ​គ្រួសារ ស្លាប់​៤​នាក់​ និង​២​គ្រួសារ​ទៀត​ដែល​គ្រាន់តែ​ឆេះ​លំនៅ​ឋាន​ក្នុង​ឧ​ប​ទ្ទវ​ហេតុ​គ្រោះ​អគ្គិភ័យ ដែលកើតឡើង​កាលពី​វេលា​ទៀប​ភ្លឺ ថ្ងៃ​ទី​២១ ​ឧសភា​កន្លង​ទៅ​នេះ ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជាមួយ​គ្នា​នោះ​លោក​លី សា​វេ​ត​ អភិបាល​ខណ្ឌ​សែន​សុខ​បាន​នាំ​អំ​ណោ​​​យ​របស់​សាលា​ខណ្ឌ​ចំនួន​២​លាន​រៀល ​និង​អំណោយ​កាកបាទក្រហម​ខណ្ឌ​សែន​សុខ​ចំនួន​១​លាន​រៀល ដល់​គ្រួសារ​សព ដែល​បាន​បាត់បង់​ជីវិត​ចំនួន​៤​នាក់ និង​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារៈ​មួយ​ចំនួន​។

​ចំណែក​ចំនួន​២​គ្រួសារ​ទៀត​ដែល​គ្រាន់តែ​ឆេះ​លំនៅ​ឋាន​ចំនួន​២​ខ្នង ក្នុង​​មួយ​គ្រួសារ​ៗ​ទទួលបាន​ថវិកាចំនួន​១​​​លាន៥សែន​រៀល គ្រឿង​ឧបភោគ បរិភោគ ​​សម្ភារៈ​មួយ​ចំនួន៕