ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខណ្ឌចំការមន ​ចុះមក​ឱ្យ​ម្ចាស់​លក់ផ្ការុះរើ​រោងចេញ​​ ខណៈ​សង់លើ​ចិញ្ចើម​ផ្លូវសាធារណៈ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ទីតាំង​​រោងលក់ផ្កាលើចិញ្ចើមផ្លូវ​សាធារណៈ​មួយកន្លែង ត្រូវ​​កម្លាំង​របស់​អាជ្ញាធរ​មូលដ្ឋាន​​ខណ្ឌចំការមន ​​តម្រូវ​ឱ្យ​ម្ចាស់​​រុះរើ​ចេញ ខណៈ​ដែល​កំពុង​តែ​សង់​បន្ត​​ ​​កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ ឧសភា ​២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​

រាជធានីភ្នំពេញ ៖​ ទីតាំង​​រោងលក់ផ្កាលើចិញ្ចើមផ្លូវ​សាធារណៈ​មួយកន្លែង ត្រូវ​​កម្លាំង​របស់​អាជ្ញាធរ​មូលដ្ឋាន​​ខណ្ឌចំការមន ​​តម្រូវ​ឱ្យ​ម្ចាស់​​រុះរើ​ចេញ ខណៈ​ដែល​កំពុង​តែ​សង់​បន្ត​​ ​​កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ ឧសភា ​២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​​៣៦០ កែង​និង​ផ្លូវ​លេខ​​១៦៣ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​​ទី​១ ខណ្ឌចំការមន ​។

តាម​ប្រភព​ព័ត៌មាន​ពី​​លោក​ឌី សុផល នាយ​រង​ការិយាល័យ​អន្ត​រវិ​ស្ស័​យ ​និង​សំណង់​ខណ្ឌចំការមន​បាន​​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មាន​ការ​ណែនាំ​អំពី​សំណាក់​លោក​​ព្រំ សំខាន់ អភិបាល​ខណ្ឌចំការមន ដោយ​ផ្ទាល់​ ទើបបាន​លោក​ដឹកនាំ​កម្លាំង​ចម្រុះ​​មួយ​ក្រុម ​ចុះ​មក​ធ្វើការ​ណែនាំ​ទៅ​ដល់​ម្ចាស់​ទីតាំង​លក់​ផ្កា​​មួយ​កន្លែង​នេះ​ ឱ្យ​​ច​ញ្ឈ​ប់​នូវ​ការ​សាងសង់​រោង​ជា​បន្ត​ទៅ​ទៀត​ ។​

ដោយ​ទីតាំង​មួយ​កន្លែង​នេះ​ បាន​ធ្វើ​កសាង​​ជា​រោង​ដាក់​លក់​ផ្កា ​និង​កំពុង​តែ​ធ្វើ​រោង​បន្ត​នៅ​លើ​ចិញ្ចើម​ផ្លូវ ដែល​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​យ៉ាង​​ខ្លាំង​​ផង​​ដែរ ​។

​លោក​បាន​​បន្ត​ទៀត​​ថា ក្នុង​ការ​ចុះ​មកនេះ​ដែរ ​គឺ​តម្រូវឱ្យ​ម្ចាស់​ទីតាំង​ខាងលើ​បញ្ឈប់​ការ​ដាក់​លក់​នៅ​លើ​ចិ​ញ្ខើ​ម​ផ្លូវ​ និង​រុះរើ​រោង​ដែល​​បាន​សាងសង់​ ដើម្បី​ដាក់​លក់​ផ្កា​ទាំងនេះ​ដោយ​ខ្លួនឯង​វិញ​ផង​ដែរ ​។ ​មិនតែប៉ុណ្ណោះ​ អាជ្ញាធរ​ខណ្ឌ​ក៏​បាន​និង​កំពុង​តែ​យក​ចិត្តទុកដាក់​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ទី​សាធារណៈ​ផ្សេង​ៗ នៅ​ក្នុង​មូលដ្ឋាន​អោយ​មាន​សណ្តាប់ធ្នាប់​កាន់តែ​ល្អ​ប្រសើ​ឡើងជា​បន្ត​ទៅ​ទៀត​ផង​ដែរ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព