ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ​ក្រីក្រ១០​គ្រួសារនៅ​សង្កាត់​​ជើងឯកទទួល​បាន​អំណោយ​​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ក្រីក្រចំនួន១០​គ្រួសារ នៅ​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ ទទួល​បាន​អំណោយ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន

រាជ​ធានីភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ក្រីក្រចំនួន១០​គ្រួសារ នៅ​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ ទទួល​បាន​អំណោយ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន តាម​រយៈលោក នុ​ត ពុធ​ដា​រ៉ា អភិបាលនៃ​គណៈ​អភិបាល​ខណ្ឌដង្កោ កាល​វេលា​ព្រឹក​ថ្ងៃ​ទី​២២ ​ឧសភា ​​២០១៥ ។

អំណោយ​ដែល​ត្រូវ​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ទាំង​១០គ្រួសារ រួម​មាន​ក្នុង​០១​គ្រួសារ​ទទួល​បាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ឆ្នាំងបាយ​១ បំពង់​ទឹក​ក្តៅ​១ ចានស្រាក់​១ ចានដែក​ធំ​១ ត្រីខ​៣​កំប៉ុង ទឹកដោះគោ​២​កំប៉ុង ទឹកក្រូច​៥​កំប៉ុង ស្ករស​២​កញ្ចប់ តែ​២​កញ្ចប់ ធូបមូស​៣​ប្រអប់ ថវិកា​១០​ម៉ឺន​រៀល​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព