ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ រតនៈ ចង់​បំបាក់ ម៉​ន សា​ម៉េត ចំណែក ផា​ន់ សា​រុន ណាត់ជួប សោម វិ​ឆ័​យ សាក​កណ្តាប់ដៃ​នៅ​ថ្ងៃអាទិត្យ​ស្អែក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាន់ រតនៈ មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បង្ហាញ​ទឹកចិត្ត​ចង់​បំបាក់ ម៉​ន សា​ម៉េ​ត មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ចំណែក ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា ត្រៀម​កណ្តាប់ដៃ​ប្រហារ

រាជធានី​ភ្នំពេញ ៖ ចាន់ រតនៈ មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បង្ហាញ​ទឹកចិត្ត​ចង់​បំបាក់ ម៉​ន សា​ម៉េ​ត មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ចំណែក ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា ត្រៀម​កណ្តាប់ដៃ​ប្រហារ សោម វិ​ឆ័​យ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​នៅ​លើ​សង្វៀន​ទូរទស្សន៍​បុ​៉​ស្តិ៍​លេខ​៣ ថ្ងៃអាទិត្យ ទី​២៤ ឧសភា ខាង​មុខ​នេះ ។

រវាង ចាន់ រតនៈ និង ម៉​ន សា​ម៉េ​ត សុទ្ធតែ​ជា​អ្នក​ប្រដាល់​ស្ទើរភ្លើង​ដូច​គ្នា​មិនសូវ​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​សង្វៀន​បុ​៉​ន្មា​ន​ឡើយ បុ​៉​ន្តែ​គេ​ចាប់អារម្មណ៍​ខ្លាំង​ដោយសារ​គូ​នេះ​ធ្លាប់​ឡើង​សង្វៀន​ញឹកញាប់​បំផុត ។ ទោះបីជា​យ៉ាងណា ពួក​គេ​ទាំង​ពីរ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទេ​។ ជួប​គ្នា​លើក​នេះ មហាជន​ផ្តល់​ការ​វិភាគ​ថា មិន​អាច​មើល​ស្រាល​លើ​ភាគី​ខាង​ណា​ទេ ទោះបី ចាន់ រតនៈ ប្តេជ្ញា​បំបាក់ ម៉​ន សា​ម៉េ​ត ក្នុង​ជំនួប​លើក​ដំបូង​ក៏​ដោយ ។ ចាន់ រតនៈ ខ្លាំង​ខាង​ទាត់ និង​មាន​កម្លាំង​វាយ​សន្ធាប់​លើ​ដៃគូ ៥​ទឹក​ពេញ​មិន​ងាយ​ស្រុត​ចុះ​ឡើយ ។

ចំណែក ម៉​ន សា​ម៉េ​ត ខ្លាំង​ខាង​កណ្តាប់ដៃ វាយ​ឆាប់​ច្រឡោត បើ​គូប្រកួត​វាយ​ឱ្យ​ឈឺ​សាច់​បន្តិច គេ​នឹង​សម្រុកចូល​វាយ​មិន​ដក​ដៃ​ទេ ។ ម៉​ន សា​ម៉េ​ត មាន​កម្លាំង​វាយ​សន្ធាប់​លើ​ដៃគូ​ពី​ដំបូង បើ ចាន់ រតនៈ អាច​ទប់​បាន​ច្បាស់​ជា​សង្ឃឹម​ឈ្នះ​ច្រើន​នៅ​ប្រមាណ​ទឹក​ទី​៤ ឬ​ទឹក​ទី​៥ បុ​៉​ន្តែ​កន្លង​មក​កីឡាករ​រូប​នេះ​ច្រើន​មានសំណាង​ជួប​ដៃគូ​ល្មម​ៗ ទើប​ឧស្សាហ៍​ឃើញ​ឈ្នះ​ដោយ​ផ្តួល​គូប្រកួត ។ ចាំ​មើល លើក​នេះ​គេ​អាច​ផ្តួល ចាន់ រតនៈ បាន​ឬ​អត់ ?

ដោយឡែក​ជំនួប​រវាង ផា​ន់ សា​រុន និង សោម វិ​ឆ័​យ កំពុង​តែ​ធ្វើ​ឱ្យ​អ្នក​តាមដាន​ពិបាក​ទស្សន៍​ទាយ​ថា អ្នក​ណា​ឈ្នះ​ណាស់ ព្រោះ​ពួក​គេ​មាន​ក្បាច់គុន​ប្រហាក់ប្រហែល​គ្នា ។ ផា​ន់ សា​រុន មួយ​រយៈ​នេះ​មិនសូវ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ទេ តែបើ​មើល​លើ​វិជ្ជា​គុន​វិញ មិន​ចាញ់​កីឡាករ​ជើង​ចាស់​បុ​៉​ន្មា​ន ។ ផ្លែ​កែង និង​ជង្គង់​របស់​គេ​អាច​ប្រើ​ការ​បាន​យ៉ាង​ល្អ មានចិត្ត​អំណត់ និង​មិន​ចេះ​មើល​ស្រាល​លើ​គូប្រកួត​ដែល​មាន​សមត្ថភាព​អន់​ជាង​ខ្លួន​ឡើយ​។ ចំណែក សោម វិ​ឆ័​យ ថ្វី​ដ្បិត​គេ​ជា​សិស្ស​ប្អូន ផា​ន់ សា​រុន មែន បុ​៉​ន្តែ​មួយ​រយៈ​នេះ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់ ។ ទោះបី​សោម វិ​ឆ័​យ អត់​មាន​ស្នៀត​អី​ដែល​ពូកែ​លុប​លើ ផា​ន់ សា​រុន ក៏​ពិតមែន តែ​កុំ​មើល​ស្រាល​ឱ្យ​សោះ បើ​គូប្រកួត​ហ៊ាន​តែ​ប្រហែស​ច្បាស់​ជា​ស៊យ​ធំ​មិន​ខាន ។

ក្រៅពី​គូទ​ទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​នេះ​ទៅ នៅ​លើ​សង្វៀន​ដដែល​ក៏​មាន​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​គូ​ទៀត​ដូច​ជា កីឡាករ​ឡេះ តើក មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ប្រកួត​ជាមួយ​កីឡាករ​ផុង សុភាព មក​ពី​ក្លិប​ខេត្តរតនគិរី ។ កីឡាករ​ផុ​ន ផុល មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ប្រកួត​ជាមួយ​កីឡាករ​ពុធ សុ​ជាតិ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា និង​កីឡាករ Steven Harver មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ប្រកួត​ជាមួយ​កីឡាករ​ថៃ ប៊ុ​ន​ឌី មក​ពី​ក្លិប​នាគរាជ​គុន​ខ្មែរ ៕