ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EU ​អំពាវនាវ​ឱ្យ​គ ជ ប យកចិត្ត​ដាក់​លើ​តុល្យភាព​យែ​ន​ឌ័រ និង​ពិការ​ភាព​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក

8 ឆ្នាំ មុន

រាជ​ធានាំី​ភ្នំពេញ​ ៖ ថ្លែង​នៅ​ក្នុង​ស​ន្និ​សីទ​កាសែត​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ ឧសភា​នេះ​ នៅ​ស្ថានទូត​EU ​ប្រចាំ​កម្ពុជា លោក​Siluio Gongato នាយក​ទទួល​បន្ទុក​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​តំណាង​ឱ្យ​ក្រុមការងារ​

រាជ​ធានាំី​ភ្នំពេញ​ ៖ ថ្លែង​នៅ​ក្នុង​ស​ន្និ​សីទ​កាសែត​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ ឧសភា​នេះ​ នៅ​ស្ថានទូត​EU ​ប្រចាំ​កម្ពុជា លោក​Siluio Gongato នាយក​ទទួល​បន្ទុក​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​តំណាង​ឱ្យ​ក្រុមការងារ​បេសកកម្ម​របស់​សហភាព​អឺរ៉ុប​បាន​អំពាវនាវឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ ជ ប នៅ​កម្ពុជា​​យកចិត្តទុកដាក់​លើ​តុល្យភាព​យែនឌ័រ ​និង​ពិការ​ភាព​នៅ​ពេលធ្វើការ​សម្រេច​អំពី​បុគ្គលិក​របស់ គ ជ ប នា​ពេល​ខាង​មុខ​។

លោក​ Siluio Gongato​ បានឱ្យ​ដឹង​ថា​ ក្រុមការងារ​បេសកកម្ម​នេះ​សូម​ស្វាគមន៍​ចំពោះ​ដំណោះស្រាយ​នយោបាយ ដែល​បានបង្ក​លក្ខណៈ​ឱ្យ​ប្រទេស​នេះ​ចាក​ចេញពី​ភាព​ទ័លច្រក​នយោបាយ និង​ស្វែងរក​ការ ឯកភាពគ្នា​ជា​ឯកច្ឆ័ន្ទ​លើ​កំណែទម្រង់​ចាំបាច់​មួយ​ចំនួន ដែល​សហភាព​អឺរ៉ុប​គាំទ្រ​ឱ្យ​មាន ដូច​ជា ការ​បង្កើត​នូវ គ​.​ជ​.​ប ដែល ឯករាជ្យ​ និង​មានការ​ចូលរួម​ ដែល​បច្ចុប្បន្ន​នេះទទួល​បាន​ឋានៈមួយ​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។ 

យ៉ាងណា​ក៏​ដោយ​លោក​ Siluio Gongato បាន​បញ្ជាក់ថា ​តាម​អ្វី​ដែល​ក្រុមការងារ​បានឃើញ​គឺ​ គ​.​ជ​.​ប នឹង​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើននៅ​ថ្ងៃ​ខាង​មុខ​នេះ ជា​ពិសេសការ​បង្កើត​នូវលេខាធិការដ្ឋាន​មួយ​ដែល​បំពេញការងារ​ប្រកបដោយ​វិ​ជ្ផា​ជីវៈ ការ​បង្កើត​រចនាសម្ព័ន្ធ​បោះ​ឆ្នោតឯករាជ្យ​នៅ​ថ្នាក់​ខេត្ដ និង​ថ្នាក់​ឃុំ និង​ការ​អនុម័ត​លើ​បទ​ប​ញ្ផា និង​នីតិវិធី​ថ្មី​ៗ ដែល​ងាយស្រួលសម្រាប់​អនុវត្ដ​ជា​ច្រើនសម្រាប់​តម្រង់​ទិស​ដល់​ដំណើរការ​បោះ​ឆ្នោត​។

ប៉ុន្តែ​ក្រុមការងារ ​EU​ សូម​លើកទឹកចិត្ដ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ដើម្បីធានា​យ៉ាងណា​ឱ្យ​ជំហាន​ទាំងនេះ​ត្រូវ​បាន​អនុវត្ដ​ដោយ​មានការ​ចូលរួម និង​ប្រកបដោយតម្លាភាព​ដែល​នាំ​ឱ្យ​មានការ​កសាង និង​រក្សា​បាន​នូវ​ការ​ជឿ​ទុកចិត្ដ​ក្នុង​កម្រិត​មួយ​ខ្ពស់ ក្នុងចំណោម​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។

តំណាង​ក្រុមការងារ​EU​រូប​នោះ​ក៏​ស​ម្តេ​ង​នូវ​ការ​ព្រូ​យ​បា​រម្ហ​មួយ​ចំនួន​ផង​ដែល​សំខាន់​ទាក់ទង​អំពី​មាត្រាផ្សេង​ៗ នៅ​ក្នុង​ច្បាប់​ថ្មី​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា ដូច​ជាមាត្រា​ពាក់ព័ន្ធ​ជាមួយនឹងតម្លាភាព នៅ​ក្នុង​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​យុទ្ធនាការ​បោះ​ឆ្នោត​ បទល្មើស​ដែល​ប្រព្រឹត្ដដោយ​គណបក្ស​នយោបាយ និង​តួនាទី​របស់​សង្គម​ស៊ី​វិលនៅ​ក្នុង​ដំណើរការ​បោះ​ឆ្នោត​ជាដើម៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព