ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្រុស​លោក​គី​ម ជុង​អ៊ុ​ន ទៅ​កាន់​ទីក្រុង​ឡុ​ង​ដ៍

8 ឆ្នាំ មុន

យោង​តាម​ទូរទស្សន៍​ជប៉ុន TBS ថា​លោក​គី​ម​ជុង​ចុ​ល បងប្រុស​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​បាន​ទៅ​កាន់​ទីក្រុង​ឡុ​ង​ដ៍​ដើម្បី​ទស្សនាការ​ប្រគំ​តន្ត្រី​របស់​ក្រុម ERIC CLAPTON ។

យោង​តាម​ទូរទស្សន៍​ជប៉ុន TBS ថា​លោក​គី​ម​ជុង​ចុ​ល បងប្រុស​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​បាន​ទៅ​កាន់​ទីក្រុង​ឡុ​ង​ដ៍​ដើម្បី​ទស្សនាការ​ប្រគំ​តន្ត្រី​របស់​ក្រុម ERIC CLAPTON ។ ទូរទស្សន៍​ជប៉ុន​នោះ​រាយការណ៍​ថា លោក​គី​ម​ជុង​ចុ​ល ជា​អ្នកគាំទ្រ​ខ្លាំង​បំផុត​ចំពោះ​ក្រុម​តន្ត្រី CLAPTON ត្រូវ​បាន​កាមេរ៉ា​មួយ​ថតរូប​ជាប់ ពេល​លោក​កំពុង​ទស្សនាការ​ប្រគំ​តន្ត្រី​នៅ​ឯ  ROYAL ALBERT HALL ក្រុង​ឡុ​ង​ដ៍ កាលពី​ថ្ងៃ​ទី​២០ ឧសភា ។ លោក​ពាក់​អាវយឺត​មួយ​និង​អាវ​ក្រៅ ផលិត​ពី​ស្បែក ។ លោក​គី​ម​ជុង​ចុ​ល នៅ​ជាមួយ​នារី​ម្នាក់​ដែល​អាច​ជា​មិត្ត​ស្រី​របស់​លោក ។

ចំណែក​ប្រភព​ព័ត៌មាន​មួយ​នៅ​ទីក្រុង​ឡុ​ង​ដ៍ អះអាង​ថា លោក​គី​ម​ជុង​ចុ​ល មក​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ឡុ​ង​ដ៍ ហើយ​ស្នាក់​ក្នុង​សណ្ឋាគារ​មួយ​ស្ថិត​នៅ​កណ្តាល​ក្រុង ។ ប្រភព​នោះ​និយាយ​ដែរ​ថា លោក​គី​ម​ជុង​ចុ​ល គ្រោង​ជិះ​យន្តហោះ​មួយ​គ្រឿង​មក​កាន់​ក្រុង​មូ​ស្គូ​នា​ថ្ងៃ​ទី​២២​ឧសភា​។  ថ្លៃ​បន្ទប់​សណ្ឋាគារ​នោះ​មួយ​យប់​ពី​៣៨៦​ដុល្លារ​ទៅ​៣៤១៩​ដុល្លារ ។

នេះ​ជា​លើក​ដំបូង​ដែល​លោក​គី​ម​ជុង​ចុ​ល ត្រូវ​បាន​គេ​ឃើញ​ជា​សាធារណៈ ចាប់តាំងពី​ប្អូនប្រុស​លោក​គឺ​លោក​គី​ម​ជុង​អ៊ុ​ន​ឡើង​កាន់​អំណាច​ក្រោយ​បិតា​លោក​និង​ជា​អតីត​មេដឹកនាំ​លោក​គី​ម​ជុង​អីុ​ល ទទួលមរណភាព​ក្នុង​ខែធ្នូ ឆ្នាំ​២០១១​មក ។

លោក​គី​ម​ជុង​ចុ​ល​ជា​កូនប្រុស​ទី​២​ក្នុង​ចំណោម​កូនប្រុស​ទាំង​៣​នាក់​របស់​លោក​គី​ម​ជុង​អុ​ី​ល ។ លោក​គី​ម​ជុង​ចុ​ល និង​លោក​គី​ម​ជុង​អ៊ុ​ន មាន​ម្តាយ​ជាមួយ​គ្នា គឺ​ភរិយា​ទី​៣​របស់​លោក​គី​ម​ជុង​អុ​ី​ល លោកស្រី​កូ​យ៉ុ​ង​ហ្វី ដែល​ទទួលមរណភាព​ដោយសារ​ជំងឺមហារីក​ដោះ​ក្នុង​ជន្មាយុ​៥១​ឆ្នាំ​កាលពី​ឆ្នាំ​២០០៤ ។ កូនប្រុស​ច្បង​របស់​លោក​គី​ម​ជុង​អុ​ី​ល គឺ​លោក​គី​ម​ជុង​ណា​ម មាន​ម្តាយ​ជា​ភរិយា​ទី​២ លោកស្រី SONG HYE RIM ៕